កម្ពុជា-សង្គម

លោក ហ៊ុន សែន ស្នើឲ្យរំលត់សភាពការណ៍៣វិច្ឆិកាយ៉ាងយូរ៣សប្តាហ៍ខាងមុខ ដោយលោកមិនទាន់ឈានទៅដាក់ប្រទេសក្នុងគ្រាមានអាសន្ន

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ថ្លែង​កាល​ពី​យប់​ម្សិលមិញ​តាម​បណ្តាញ​តេឡេក្រាម​ថា​ លោក​ស្នើ​ឲ្យ​មាន​ការ​រំលត់​សភាពការណ៍​៣វិច្ឆិកា​ ដែល​ជា​ព្រឹត្តិការណ៍​ជាប់​ទាក់ទង​ទៅ​នឹង​ការ​ឆ្លង​វីរុស​កូវីដ១៩​ពី​រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី​ មក​ពលរដ្ឋ​កម្ពុជា​តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់​គាត់​។ ការ​រំលត់​សភាពការណ៍​នេះ​ គឺ​សំដៅ​ទៅ​លើ​ការ​គោរព​ និង​ការ​ធ្វើ​ចត្តាឡីស័ក​ដោយ​បាន​ម៉ត់ចត់​បំផុត​ ដើម្បី​ចៀសវាង​មហន្តរាយ​ដែល​អាច​កើត​មាន​ឡើង​ដូច​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភពលោក​។ លោក​ ហ៊ុន សែន ​ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក​ខ្លួនឯង​ផង​នោះ​ បញ្ជាក់​ថា​លោក​កំពុង​ពិចារណា​ថា​គួរ​ប្រកាស​បិទ​ទីក្រុង​ភ្នំពេញ ​ឬ​ផ្នែកណា​មួយ​នៃ​ប្រទេស​កម្ពុជា​ ឬ​ប្រទេស​ទាំង​មូល​ ដោយសារ​ ច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​មាន​នៅ​ក្នុង​ដៃ​រួច​ហើយ​ ក៏​ប៉ុន្តែ​លោក​ថា​ការ​ធ្វើ​បែប​នេះ​ នឹង​ប៉ះពាល់​ដល់​សិទ្ធិ​ពលរដ្ឋ​ច្រើន​គ្នា​។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ប្រសាសន៍លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI