អ្នកនាំពាក្យក្រសួងសុខាភិបាលអំពាវនាវអោយប្រជាពលរដ្ឋប្រុងប្រយ័ត្នព័ត៌មានក្លែងក្លាយទាក់ទងព្រឹត្តិការណ៍៣វិច្ឆិកា
ចុះផ្សាយនៅថ្ងៃ៖
ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី ១១ វិច្ឆិកា នេះ បានចេញមកច្រានចោលជាបន្តបន្ទាប់នូវព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត ដែលត្រូវបានផ្សព្វផ្សាយដោយជនណាមួយ ទាក់ទងនឹងស្ថានភាពជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា។ ព័ត៌មានក្លែងក្លាយ ដែលត្រូវបានផុសឡើងជាបន្តបន្ទាប់តាមរយៈបណ្តាញសង្គម ហើយត្រូវបានគេចែករំលែកជាបន្តបន្ទាប់ ដូចជា ករណីស្ថានភាពសុខភាពរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា និងករណីឆ្លងជាដើម។ ជុំវិញករណីនេះ អ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានអំពាវនាវអោយប្រជាពលរដ្ឋកុំជឿ និងត្រូវបែងចែកអោយបានច្បាស់នូវព័ត៌មានណាពិត និងព័ត៌មានណាក្លែងក្លាយ មុននឹងធ្វើការចែករំលែក។
សូមស្តាប់ប្រសាសន៍របស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន៖
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ