លោក ឃួង ស្រេង៖ រយៈពេល២ថ្ងៃ សាលាក្រុងចែកម៉ាស់អស់ជិត១លានម៉ាស់ នឹងបន្តចែករហូតអស់ទាំង២លានម៉ាស់
ចុះផ្សាយនៅថ្ងៃ៖
ម៉ាស់ក្រណាត់ការពារការឆ្លងមេរោគផ្លូវដង្ហើមប្រមាណ៩០ម៉ឺនម៉ាស់ ត្រូវបានចែកទៅឲ្យពលរដ្ឋក្រីក្រនៅក្នុងរាជធានីភ្នំពេញ ដែលមិនមានលទ្ធភាពទិញម៉ាស់ តែក្នុងរយៈពេល២ថ្ងៃប៉ុណ្ណោះ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់វិទ្យុបារាំង RFI នៅថ្ងៃនេះថា ការចែកម៉ាស់នេះ ត្រូវបានធ្វើឡើងតាមរយៈកងកម្លាំងចរាចរណ៍ទាំង៤០គោលដៅ សាលាខណ្ឌទាំង១៤ និងបញ្ជូនទៅដល់គ្រប់សង្កាត់ទាំងអស់ដើម្បីចែកដល់ពលរដ្ឋក្រីក្រ រួមទាំងកម្មករក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងតាមផ្សារផងដែរ។ លោកអភិបាលរាជធានីបញ្ជាក់ថា ការចុះចែកម៉ាស់នេះ នឹងបន្តរហូតដល់អស់ចំនួន២លានម៉ាស់ ដែលជាការផ្តល់ឲ្យដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
សូមស្តាប់ប្រសាសន៍ លោក ឃួង ស្រេង៖
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ