ភាគីក្រុមហ៊ុនសណ្ឋាគារសូហ្វីតែលភ្នំពេញយល់ព្រមទូទាត់ប្រាក់សំណងជូនអតីតបុគ្គលិក
ចុះផ្សាយនៅថ្ងៃ៖
តំណាងភាគីក្រុមហ៊ុនសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា បានយល់ព្រមផ្តល់ប្រាក់សំណងដល់អតីតបុគ្គលិក កម្មករ និងនិយោជិតសណ្ឋាគារ ក្រោយពីមានកិច្ចប្រជុំពិភាក្សាដោះស្រាយករណីវិវាទការងារ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ថ្ងៃទី១៨ខែវិច្ឆិកានេះ។ ប្រាក់សំណងដែលអតីតបុគ្គលិកស្នើសុំនាពេលកន្លងមកនោះ រួមមាន៣ចំណុច ដូចជា ប្រាក់សោហ៊ុយជំងឺចិត្ត ប្រាក់អតីតភាពការងារ និងប្រាក់កាត់ទុកសម្រាប់ការខូចខាតប្រចាំខែ ៧%។ បើតាមលោក ទូច កុសល សហជីពតំណាងបុគ្គលិក បានប្រាប់វិទ្យុបារាំងអន្តរជាតិឲ្យដឹងថា លទ្ធផលនៃកិច្ចប្រជុំមានសភាពល្អ ពោលគឺភាគីនិយោជក និងនិយោជិតអាចទទួលយកបានដូចគ្នា ហើយតំណាងក្រុមហ៊ុនក៏បានស្នើសុំពេលមួយសប្តាហ៍ ដើម្បីគណនាចំនួនទឹកប្រាក់ដែលត្រូវទូទាត់ជូនកម្មករចំនួន៤៩នាក់ក្នុងចំណោម៥៣នាក់។ នេះក៏ព្រោះតែកម្មករចំនួន៤នាក់នោះ បានលាឈប់ពីការងារមុនពេលភាគីក្រុមហ៊ុនបញ្ឈប់។
សូមស្តាប់ប្រសាសន៍លោក ទូច កុសល៖
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ