កម្ពុជា-សេរីភាពសារព័ត៌មាន

CamboJa ជាប់ឈ្មោះនៅក្នុងបញ្ជី អ្នកដែលគេយកទៅពិនិត្យ ដើម្បីផ្តល់រង្វាន់សេរីភាពសារព័ត៌មាន

សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា Camboja ក្នុងចំណោមបេក្ខភាពទាំង១២ ដែលត្រូវជ្រើសរើស ពិនិត្យ និងផ្តល់រង្វាន់សេរីភាពសារព័ត៌មាន ដោយអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន
សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា Camboja ក្នុងចំណោមបេក្ខភាពទាំង១២ ដែលត្រូវជ្រើសរើស ពិនិត្យ និងផ្តល់រង្វាន់សេរីភាពសារព័ត៌មាន ដោយអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន © FB/CamboJA

សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ ហៅ​កាត់​ថា​ (CamboJa)​ គឺ​ជា​ស្ថាប័ន​ការពារ​អ្នក​សារព័ត៌មាន​មួយ​ ដែល​ត្រូវ​បាន​ជ្រើសរើស​ដោយ​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​ (RSF) ចូល​ទៅ​ក្នុង​បញ្ជី​ឈ្មោះ​ ដែល​គេ​យក​ទៅ​ពិនិត្យ​ និង​ផ្តល់​រង្វាន់​សេរីភាព​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​១០​ខែ​ធ្នូ​ខាង​មុខ​។ លោក​ ណុប វី ​នាយក​ប្រតិបត្តិ​សម្ព័ន្ធ​ CamboJa ​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​ RFI​ នៅ​ថ្ងៃ​នេះ​ថា​ វា​ជា​មោទនភាព​របស់​ស្ថាប័ន​ និង​អ្នក​សារព័ត៌មាន​ទាំងអស់​ដែល​បាន​រួបរួម​គ្នា​ ដើម្បី​លើក​កម្ពស់​ដល់​លំហ​សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ការលើកឡើងរបស់ លោក ណុប វី រៀបចំដោយ ញឹម សុផល៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI