អានតួអត្ថបទ
កម្ពុជា-សង្គម

ជាង១១ខែឆ្នាំ២០២០នេះ សមត្ថកិច្ចចាប់បានគ្រឿងញៀនជាង៣តោន និងឃាត់ខ្លួនជិត២ម៉ឺននាក់

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនៃអគ្គស្នងការនគរបាលជាតិទទួលបន្ទុកផែនប្រឆាំងគ្រឿងញៀន
នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនៃអគ្គស្នងការនគរបាលជាតិទទួលបន្ទុកផែនប្រឆាំងគ្រឿងញៀន © FB/Anti-Drug Department
ដោយ៖ ញឹម សុផល
១១ នាទី

​សមត្ថកិច្ច​កម្ពុជា​ ​គិត​ចាប់តាំង​ពី​ថ្ងៃ​ទី​០​១​ខែ​មករា​ ​មកទល់​ថ្ងៃ​ទី​១​៩​ខែវិច្ឆិកា​នេះ​ ​បាន​បង្ក្រាប​គ្រឿងញៀន​សរុប​ចំនួនជា​ង​៩​ពាន់​ករណី​ ​និង​រឹបអូស​គ្រឿងញៀន​គ្រប់​ប្រភេទ​បាន​ចំនួនជា​ង​៣​ពាន់​គីឡូក្រាម​ ​រួម​នឹង​កញ្ឆា​ ​ជិត​៣​០​០​គីឡូក្រាម​ផង​ដែរ​។​ ​ប្រតិបត្តិការ​នេះ​ ​បាន​រាប់បញ្ចូល​ករណី​ចុងក្រោយ​ ​ដែល​បាន​កើតឡើង​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃម្សិលមិញ​ ​ដែល​សមត្ថកិច្ច​ចាប់បាន​ជន​សង្ស័យ​ម្នាក់​ជាមួយនឹង​គ្រឿងញៀន​៤​៨​គីឡូក្រាម​។​ ​រយៈពេល​ជាង​១​១​ខែកន្លងទៅ​នេះ​ ​សមត្ថកិច្ច​ក៏បាន​ចាប់ខ្លួន​ជន​ស្មើ​ស​ជួញ​ដូរ​គ្រឿងញៀន​ចំនួន​ ​ជាង​១​៩​០​០​០​នាក់​ ​ក្នុង​នោះ​បរទេស​៣​១​៨​នាក់​ ​រួម​មាន​១​៤​សញ្ជាតិ​។​ ​នាយក​ឧត្តមសេនីយ៍​ ​ម៉ក់​ ​ជី​តូ ​អគ្គស្នងការ​រង​នគរបាល​ជាតិ​ទទួល​ផែន​គ្រឿងញៀន​ ​បាន​ប្រាប់​វិទ្យុ​បារាំង​ R​F​I​ ​នៅ​ថ្ងៃនេះ​ថា​ ​គ្រឿងញៀន​ទាំងអស់​នេះ​ ​ភាគច្រើន​មកពី​តំបន់ត្រីកោណមាស​ ​កាត់តាម​២​ច្រក​គឺ​ផ្លូវគោក​ ​និង​ទន្លេ​ ​ដែល​ជា​ភូមិសាស្ត្រ​ស្មុ​គ្រ​ស្មាញ​ ​និង​ពិបាក​គ្រប់គ្រង​។

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ សម្លេង នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ