លោកទូចកុសល៖ ការប្រកាសបិទសណ្ឋាគារ Le Meridian Angkor នៅមានភាពស្រពេចស្រពិល
ចុះផ្សាយនៅថ្ងៃ៖
សណ្ឋាគារ Le Meridian Angkor នៅខេត្តសៀមរាប បានប្រកាសការបិទដំណើរការរបស់ខ្លួនកាលពីថ្ងៃចន្ទទី២៣ខែវិច្ឆិកា ម្សិលមិញនេះ។ ការប្រកាសនេះគឺបន្ទាប់ពីសណ្ឋាគារទទួលរងពីផលប៉ះពាល់នៃវិបត្តិកូវីដ១៩ ជាហេតុធ្វើឲ្យភ្ញៀវស្នាក់នៅមានសភាពធ្លាក់ចុះ។ ក៏ប៉ុន្តែលោក ទូច កុសល ប្រធានសហព័ន្ធសហជីពកម្មករ និយោជិកវិស័យទេសចរណ៍កម្ពុជា បានអះអាងប្រាប់វិទ្យុបារាំងនៅព្រឹកនេះថា ការប្រកាសបិទនេះមានសភាពមិនប្រាកដប្រជា ពោលគឺភាគីសណ្ឋាគារមិនបានបង្ហាញសំណុំឯកសារផ្លូវច្បាប់ថាសណ្ឋាគារពិតជាក្ស័យធន់ពិតមែននោះទេ។ ការបិទនេះ អាចជាការគេចវេសពីការដោះស្រាយវិវាទរបស់ខ្លួនជាមួយក្រុមកម្មករ និងជាលេសក្នុងការរំលាយសហជីព។
សូមស្តាប់ការលើកឡើងរបស់លោកទូច កុសល៖
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ