អានតួអត្ថបទ
កម្ពុជា-សង្គម

លោក ហ៊ុន សែន៖ វិបត្តិកូវីដ១៩ បានរំលេចឲ្យមានការជម្រុញភាពចាំបាច់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឌីជីថល

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា AP - Heng Sinith
ដោយ៖ ញឹម សុផល
៨ នាទី

​នៅ​ក្នុង​ពិធី​បើក​ពិព័រណ៍​ ​អា​ស៊ាន​-​ចិន​ ​លើក​ទី​១​៧​ ​ក្រោម​មូលបទ​ ​«​រួមគ្នា​កសាង​ខ្សែក្រវាត់​ ​និង​ផ្លូវ​ ​និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឌី​ជី​ថល​»​ ​ដែល​ប្រារព្ធ​ធ្វើ​នៅ​តំបន់​ស្វយ័ត​ក្វា​ង​ស៊ី​ ​នៃ​ទីក្រុង​ណា​ន​នី​ង​ ​ប្រទេស​ចិន​ ​នា​ព្រឹក​ថ្ងៃសុក្រ​នេះ​ ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​ថ្លែង​តាម​ប្រព័ន្ធ​ ​Video Conference​ ​ថា​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១​៩​ ​បាន​បង្ក​ជា​វិបត្តិ​ធ្ងន់ធ្ងរ​ដែល​ពុំ​ធ្លាប់​មាន​ពីមុន​មក​ ​លើ​សេដ្ឋកិច្ច​និង​សង្គម​។​ ​វិបត្តិ​នេះ​បាន​បង្ហាញ​កាន់តែ​ច្បាស់​ ​នូវ​ភាព​ចាំបាច់​ក្នុង​ការ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ពហុភាគី​និយម​ ​និង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​។​ ​នេះ​បើ​តាម​លោក​ ​ហ៊ុន​ ​សែន​។​ ​លោក​នាយករដ្ឋមន្ត្រី​ ​ក៏បាន​ផ្តោត​ទៅលើ​ ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​និង​សង្គម​ឌី​ជី​ថល​ ​ដើម្បី​សម្រប​ទៅ​នឹង​ការវិវត្តន៍​ជាប្រក្រតី​ភាព​ថី្ម ​ការ​ធ្វើ​ឌី​ជី​ថ​លូ​ប​នី​យ​កម្ម​លើ​ផលិតកម្ម​ ​ឧស្សាហកម្ម​ ​សេវាកម្ម​ ​និង​រដ្ឋបាល​សាធារណៈ​ ​ព្រមគ្នា​ជាមួយនឹង​ការ​អនុវត្ត​វិធានការ​កែ​ទម្រង់​យ៉ាង​មុត​ស្រួច​ ​ដើម្បី​កែ​លម្អ​បរិយាកាស​ធុរកិច្ច​ ​និង​វិនិយោគ​ឲ្យបាន​កាន់តែ​ប្រសើរ​។​ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ