កម្ពុជាថាមិនបារម្ភពីការខ្វះថវិកាសម្រាប់គ្រប់គ្រងការឆ្លងកូវីដ១៩
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច បានអះអាងប្រាប់វិទ្យុបារាំងអន្ដរជាតិនៅថ្ងៃព្រហស្បតិ៍៣ធ្នូនេះថា កម្ពុជាមិនព្រួយបារម្ភពីកង្វះថវិកាចាយវាយក្នុងការគ្រប់គ្រងការរីករាលដាលឆ្លងនៅក្នុងសហគមន៍ដំបូងនៅកម្ពុជានោះទេ។ លោកបានបញ្ជាក់ថា ជាគោលការណ៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងអនុវត្តចាយប្រាក់ដែលមានស្រាប់នៅក្នុងឆ្នាំ២០២០។
សូមស្តាប់ប្រសាសន៍របស់លោក មាស សុខសេនសាន
សូមជម្រាបជូនថា កាលពីដើមឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជា បានប្រកាសពីគម្រោងចំណាយថវិកា ចម្លោះពី ៨០០ទៅ២ពាន់លានដុល្លារអាមេរិក ដើម្បីសង្គ្រោះផ្នែកសេដ្ឋកិច្ច ដែលរងផលប៉ះពាល់នៃជំងឺកូវីដ១៩។ រីឯក្រសួងសេដ្ឋកិច្ចកម្ពុជាក៏បានព្យាកររួចហើយថា នៅឆ្នាំនេះ សេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះក្រោម១.៩% (-១.៩%) ប៉ុន្តែធនាគារពិភពលោកវិញព្យាករថា អាចធ្លាក់ក្រោម ២.៩% (-២.៩%) ខណៈធនាគារអភិវឌ្ឍន៍អាស៊ី ADB ថា សេដ្ឋកិច្ចកម្ពុជាអាចធ្លាក់ចុះក្រោម ២.៣% (-២.៣%)៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ