ខេត្តព្រះសីហនុត្រៀមអគារធ្វើចត្តាឡីស័កចំនួន៣ទីតាំង ដើម្បីត្រៀមទប់ស្កាត់កូវីដ១៩
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន នៅថ្ងៃទី ៣ ធ្នូនេះ បានចុះទៅពិនិត្យមើលអគារសម្រាប់ធ្វើចត្តាឡីស័កចំនួន៣ទីតាំងដែលស្ថិតនៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដើម្បីទុកទទួលភ្ញៀវទេសចរបរទេសមកកាន់ខេត្តព្រះសីហនុ និងជាការត្រៀមបង្ការទប់ស្កាត់ការផ្ទុះរីករាលដាលនៃជំងឺកូវីដ-១៩។ បន្ថែមលើនេះ លោក គួច ចំរើន ក៏បានបន្តទៅពិនិត្យមើលការសាងសង់អគារមន្ទីរពិសោធន៍វេជ្ជសាស្រ្តក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុផងដែរ។
មន្ទីរពិសោធន៍វេជ្ជសាស្ត្រដែលនិងបំពាក់ដោយម៉ាស៊ីនវិភាគ និងបរិក្ខារពេទ្យទំនើបៗនេះ មានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ សាងសង់ឡើងដើម្បីពិនិត្យវិភាគរកមេរោគកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗទៀត ដោយមិនចាំបាច់បញ្ជូនវត្ថុសំណាកមកវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាក្នុងរាជធានីភ្នំពេញ។
គួរជំរាបជូនថា កម្ពុជាបាននិងកំពុងសាងសង់អគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រថ្មីចំនួន៣បន្ថែមទៀត បន្ថែមលើមន្ទីរពិសោធន៍ដែលមានស្រាប់នៅភ្នំពេញ។ អគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រទាំង៣នោះ រួមមាន៖ ១.ស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ទី២.ស្ថិតនៅក្នុងខេត្តបាត់ដំបង និងទី៣ គឺស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ