ក្រសួងកសិកម្ម៖ ការចិញ្ចឹមសត្វក្នុងស្រុកកើនឡើងអំឡុងវិបត្តិកូវីដ១៩
ចុះផ្សាយនៅថ្ងៃ៖
គិតមកត្រឹមថ្ងៃទី២ខែធ្នូឆ្នាំ២០២០នេះផលិតកម្មចិញ្ចឹមសត្វក្នុងស្រុកសរុបនៅទូទាំងប្រទេសកម្ពុជា ទាំងជាលក្ខណៈគ្រួសារ និងឧស្សាហកម្មមានការកើនឡើងជាវិជ្ជមានអំឡុងពេលនៃវិបត្តិកូវីដ១៩ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។ ការចិញ្ចឹមសត្វទាំងនេះមានដូចជាគោ ក្របី ជ្រូក មាន់ទា មានការកើនឡើងសរុប ១៧,៦០% បើធៀបទៅនឹងទិន្នន័យឆ្នាំមុន ហើយក្នុងនោះផងដែរចំនួនសត្វចិញ្ចឹមបានកើនឡើងពីជាង៤២លានក្បាលក្នុងឆ្នាំ២០១៩ កើនមកដល់ជាង៤៩លានក្បាលក្នុងដើមខែធ្នូឆ្នាំ២០២០។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃសុក្រនេះ តាមរយៈគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន។ គួរជម្រាបជូនដែរថា នៅក្នុងបរិបទដែលសេដ្ឋកិច្ចកម្ពុជាកំពុងរងផលប៉ះពាល់ដោយវិបត្តិកូវីដ១៩នេះ វិស័យកសិកម្មត្រូវបានរដ្ឋាភិបាលកម្ពុជាចាត់ទុកជាវិស័យចំបង ស្របពេលដែលវិស័យសំខាន់ៗផ្សេងទៀតរួមមាន វិស័យឧស្សាហកម្ម ទេសចរណ៍ និងសេវាកម្មត្រូវបានធ្លាក់ចុះយ៉ាងសម្បើម។