អានតួអត្ថបទ
កម្ពុជា-សង្គម

ក្រោយការផ្ទុះជំងឺផ្តាសាយបក្សី៖ រដ្ឋាភិបាលសម្រេចបិទការដឹកជញ្ជូនបក្សីនៅតំបន់មួយក្នុងខេត្តបាត់ដំបង

កសិដ្ឋានចិញ្ចឹមមាន់ (រូបភាពតំណាង)
កសិដ្ឋានចិញ្ចឹមមាន់ (រូបភាពតំណាង) © Internet
ដោយ៖ ជួប នរក្សា
១០ នាទី

​ក្រសួង​កសិកម្ម​ ​សម្រេច​ធ្វើការ​ផ្អាក​ការ​​​ដឹកជញ្ជូន​បក្សី​គ្រប់​ប្រភេទ​ជា​បណ្តោះអាសន្ន​ ​និង​កំណត់​តំបន់​ផ្ទុះ​ជំងឺ​ផ្តាសាយ​បក្សី​ក្នុង​ភូមិ​មួយ​កន្លែង​ ​ក្នុង​ខេត្ត​បាត់​ដំបង​។​ ​សេចក្តី​សម្រេច​ធ្វើ​ការកំណត់​តំបន់​ ​និង​ផ្អាក​ការចរចា​រ​ណ៍​សត្វបក្សី​ផ្សេងទៀត​នា​ពេលនេះ​ ​គឺ​បន្ទាប់ពី​មាន​ករណី​ផ្ទុះ​ជំងឺ​ផ្តាសាយ​បក្សី​ធ្ងន់ធ្ងរ​កាលពី​ស​ប្តាហ៍​កន្លងទៅ​។

ផ្សាយពាណិជ្ជកម្ម

តាមរយៈសេចក្តីប្រកាសនៅថ្ងៃទី១២មករាឆ្នាំ២០២១នេះ ក្រសួងកសិកម្ម បានសម្រេចកំណត់តំបន់មួយកន្លែង ស្ថិតក្នុងភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាតំបន់ជំងឺផ្តាសាយបក្សី និងផ្អាកជាបណ្ដោះអាសន្នមិនឲ្យមានការចរាចរនូវបក្សីគ្រប់ប្រភេទ ក្នុងបរិវេណ៣គីឡូម៉ែត្រក្នុងភូមិព្រែកតាច្រែង ក្រោយតែមានការផ្ទុះចេញនូវជំងឺផ្តាសាយបក្សី H5N1 ដែលបណ្តាលឲ្យមាន់ទាជាង១០០០ក្បាលបានស្លាប់ជាបន្តបន្ទាប់។

នៅទន្ទឹមគ្នានេះ វិធានការបច្ចេកទេសបសុពេទ្យក៏ត្រូវបានអនុវត្តជាបន្ទាន់ ដោយអ្នកជំនាញផ្នែកសុខភាពសត្វ គឺធ្វើយ៉ាងណាបន្តត្រួតពិនិត្យស្រាវជ្រាវពីប្រភពនៃការផ្ទុះចេញជំងឺផ្តាសាយបក្សី H5N1 និងបន្តឃ្លាំមើលពីដំណើរបក្សីផ្សេងទៀតដែលស្ថិតក្នុងបរិវេណដែលរដ្ឋាភិបាលបានកំណត់ថាជាតំបន់ជំងឺផ្តាសាយបក្សី។ នេះបើតាមការប្រកាសរបស់ក្រសួងកសិកម្ម។

រាប់ចាប់តាំងពីករណីផ្ទុះដំបូងនូវជំងឺផ្តាសាយបក្សី H5N1 កាលពីសប្តាហ៍កន្លងមក មានមាន់ ទាជាង១០០០ក្បាលបានឆ្លងជំងឺនេះ និងស្លាប់ជាបន្តបន្ទាប់។ តែយ៉ាងណាក្រសួងកសិកម្ម ក៏បាននិងកំពុងធ្វើការស្រាវជ្រាវពីប្រភពនៃជំងឺផ្តាសាយបក្សី H5N1នេះយ៉ាងសកម្ម។

សូមជម្រាបជូនថា ជំងឺផ្តាសាយបក្សី H5N1 បានកើតមាននៅក្នុងប្រទេសកម្ពុជាតាំងពី២០០៣ និងរយៈពេល១០ឆ្នាំជាងមកនេះ ជំងឺH5N1បានបណ្តាលឲ្យប្រជាពលរដ្ឋចំនួន៣៧នាក់បានបាត់បង់ជីវិត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ