កម្ពុជា-សង្គម

តុលាការលើកពេលទៅបន្តបើកសវនាការសំណុំរឿងលោករ៉ុង ឈុន នៅដើមខែក្រោយ

លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា AP - Heng Sinith
ដោយ៖ វណ្ណ សុគន្ធា
១២ នាទី

​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃសុក្រ​នេះ​ ​បាន​បើកសវនាការ​ជំនុំ​ជម្រះ​លើ​សំណុំរឿង​ព្រំដែន​របស់​លោក​រ៉ុ​ង​ ​ឈុន​ ​ប្រធាន​សហភាព​សហជីព​កម្ពុជា​។​ ​លោក​រ៉ុ​ង​ ​ឈុន​ ​ត្រូវ​បាន​តុលា​ការចោទប្រកាន់​ញុះញង់​ឱ្យ​មាន​ការប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ ​និង​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្តោះអាសន្ន​នៅ​ក្នុង​ពន្ធ​នាគា​រ​ព្រៃ​សរ​។​ ​លោក​សំ​ សុ​គង់​ ​មេធាវី​ការពារ​ក្តី​ឱ្យ​លោក​រ៉ុ​ង​ ​ឈុន​ ​បាន​អះអាង​ថា​ ​បន្ទាប់ពី​សួរដេញដោល​ពេញ​មួយ​ព្រឹកនេះ​ ​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​បាន​សម្រេច​លើក​សំណុំរឿង​លោក​រ៉ុ​ង​ ​ឈុន​ ​ទៅ​បន្ត​បើកសវនាការ​នៅ​ថ្ងៃ​ទី​០​៣​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១​ខាងមុខនេះ​។

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ការលើកឡើងរបស់លោកមេធាវីសំ សុគង់៖

សូមជម្រាបជូនថា លោក រ៉ុង ឈុន ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួនកាលពីយប់​ថ្ងៃទី៣១ ខែកក្កដា គឺក្រោយ​ពេល​ដែលលោក​ថ្លែង​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​នៅខេត្តត្បូងឃ្មុំ។ ប្រធាន​សហភាព​សហជីព​កម្ពុជារូបនេះ ត្រូវបានសាលាដំបូង​រាជធានី​ភ្នំពេញ​ប្រកាន់ពី​បទ​​ញុះញង់​ឱ្យ​មាន​ការ​ប្រព្រឹត្តបទ​ឧក្រិដ្ឋជាអាទិ៍​។ ពាក់ព័ន្ធនឹងសំណុំរឿងលោក រ៉ុង ឈុន នេះ​​គឺ​មានសកម្មជន​ជាង១០​នាក់​ត្រូវបានចាប់​ឃុំខ្លួន ​និង​រង​អំពើ​ហិង្សា​​ជា​បន្ត​បន្ទាប់​ ខណៈពួកគេ​នាំគ្នាតវ៉ាករណី​ចាប់​ខ្លួន​អ្នករិះគន់​បញ្ហាព្រំដែនរូបនេះ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI