កម្ពុជា-សង្គម

អ្នកជំនាញកីឡា៖កីឡាករ កីឡាការិនី ពិតជាត្រូវការចាំបាច់នូវវ៉ាក់សាំងការពារកូវីដ១៩ ដើម្បីត្រៀមស៊ីហ្គេមឆ្នាំ២០២៣នៅកម្ពុជា

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC © CAMSOC
ដោយ៖ ញឹម សុផល
១២ នាទី

​អ្នកជំនាញ​នៅ​ក្នុង​វិ​ស័​យ​កីឡា​កម្ពុជា​លើកឡើង​ថា​កីឡាករ​ ​កីឡា​ការិនី​ជំរើស​ជាតិ​កម្ពុជា​ ​ពិតជា​ត្រូវ​ការចាំបាច់​នូវ​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​១​៩​ជា​អាទិភាព​ ​ខណៈ​ដែល​ប្រទេស​នេះ​កំពុង​ត្រៀម​ធនធាន​កីឡា​ ​សម្រាប់​ការប្រកួតកីឡា​ស៊ី​ហ្គេ​ម​ ​នៅ​ឆ្នាំ​២​០​២​៣​ខាងមុខ​ ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​ ​លោក​ ​វ៉ាត់​ ​ចំរើន​ ​រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​ ​និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួតកីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣​២​ឆ្នាំ​២​០​២​៣​ ​ហៅ​កាត់​ថា​(​CAM​SO​C) ​ថ្លែង​ថា​ការ​ព្រួយបារម្ភ​ពី​ការ​គំរាមកំហែង​ពី​ជំងឺ​គូ​វី​ដ​១​៩​ ​គឺជា​ឧបសគ្គ​ដ៏​ចំបង​ ​ដែល​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការ​ហ្វឹកហាត់​របស់​កីឡាករ​ ​កីឡា​ការិនី​កម្ពុជា​។

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ការលើកឡើងរបស់លោក វ៉ាត់ ចំរើន៖

សូមបញ្ជាក់ថាកីឡាករ កីឡាការិនីជំរើសជាតិខ្មែរ ក៏បានស្ថិតនៅក្នុងចំណោមប្រភេទបុគ្គលអាទិភាព ដែលត្រូវទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដែរនៅពេលដែលកម្ពុជាទទួលបានថ្នាំវ៉ាក់សាំងជំហានដំបូងនៅពេលខាងមុខ។ កាលពីខែធ្នូឆ្នាំ២០២០ កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថាអ្នកដែលមានអាទិភាពត្រូវផ្តល់ថ្នាំវ៉ាក់សាំងកូវីដ១៩មុនគេ គឺក្រុមគ្រូពេទ្យ គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ មន្ត្រីយុត្តិធម៌ កីឡាករ កីឡាការិនី ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI