អ្នកវិភាគ៖ ការត្រឡប់យាងធ្វើនយោបាយរបស់សម្តេចព្រះនរត្តម រណឫទ្ធិ គឺមិនមែនជាអ្នកនយោបាយ ដែលពលរដ្ឋជំនាន់ថ្មីចង់បាននោះទេ
ចុះផ្សាយនៅថ្ងៃ៖
គណបក្សហ៊្វុនស៊ិនប៉ិច កាលពីថ្ងៃម្សិលម៉ីញ បានប្រកាសថា សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ គ្រោងនឹងយាងមកដឹកនាំបក្ស និងចូលប្រឡូកក្នុងឆាកនយោបាយវិញ ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅឆ្នាំ២០២៣។ នេះបើតាមលោក ផាន់ សិទ្ធី អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច។ ជុំវិញការយាងត្រឡប់ធ្វើនយោបាយឡើងវិញនេះ អ្នកវិភាគបញ្ហានយោបាយ លោកសេង សារី មើលឃើញថា ជាការហួសសម័យកាលទៅហើយ។ ហួសសម័យកាល ក៏ព្រោះថា ប្រជាពលរដ្ឋ និងយុវជនជំនាន់ថ្មី ពួកគេចង់បានអ្នកនយោបាយជំនាន់ថ្មី ដែលពោរពេញដោយសមត្ថភាព មានភាពក្លាហាន និងមានគុណតម្លៃជាដើម។
សូមស្តាប់ប្រសាសន៍លោកសេង សារី រៀបចំដោយហេង សុខនី៖
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ