កម្ពុជា-សង្គម

ជនជាតិចិនម្នាក់ស្លាប់ និងម្នាក់ទៀតរបួសក្រោយការបាញ់ប្រហារគ្នានៅខេត្តព្រះសីហនុ

ជនជាតិចិនម្នាក់ បានស្លាប់នៅក្នុងរថយន្ត Range Rover
ជនជាតិចិនម្នាក់ បានស្លាប់នៅក្នុងរថយន្ត Range Rover © FB
ដោយ៖ ញឹម សុផល
១១ នាទី

​ជនជាតិ​ចិន​ម្នាក់​ ​បាន​ស្លាប់​នៅ​ក្នុង​រថយន្ត​ ​Range​ ​Rover​ ​និង​ម្នាក់ទៀត​រង​របួស​ ​បន្ទាប់ពី​មានការ​បាញ់​ប្រហារ​មួយ​ ​នា​ព្រឹក​ថ្ងៃ​ទី​២​១​ខែ​មករា​នេះ​ ​នៅមុខ​កា​ស៊ី​ណូ​មួយ​កន្លែង​ ​ក្នុង​ខេត្ត​ព្រះ​សី​ហ​នុ​។​ ​សមត្ថកិច្ច​ប៉ូលីស​ ​ខេត្ត​ព្រះ​សី​ហ​នុ ​មកទល់​ពេលនេះ​ ​មិនទាន់​មានការ​បញ្ជាក់​ពី​ហេតុផល​ច្បាស់លាស់​យ៉ាងណា​នៅឡើយ​ទេ​ ​ជុំវិញ​សំណុំរឿង​បាញ់​ប្រហារ​ ​ដែល​ពាក់ព័ន្ធ​នឹង​ជនជាតិ​ចិន​នេះ​។​ ​លោក​ ​ឃាង​ ​ភារម្យ​ ​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះ​សី​ហ​នុ ​បាន​ប្រាប់​វិទ្យុ​បារាំង​ R​F​I​ ​ជាបឋម​ថា​ ​សមត្ថកិច្ច​កំពុង​ធ្វើ​ការស៊ើបអង្កេត​សំណុំរឿង​នេះ​ ​និង​តាម​ចាប់ខ្លួន​ជន​ដៃដល់​យ៉ាង​យកចិត្តទុកដាក់​ ​ដោយ​លោក​ក៏​មិន​អាច​ធ្វើ​អត្ថ​ធិប្បា​យ​ស៊ី​ជម្រៅ​ចូល​ទៅ​ក្នុង​កិច្ចការ​សន្តិសុខ​របស់​ប៉ូលីស​បានទេ​។​ 

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់លោក ឃាង ភារម្យ៖

សូមរំលឹកថា បទល្មើសឧក្រិដ្ឋ និងបទល្មើសមជ្ឈឹមនៅខេត្តព្រះសីហនុនៅឆ្នាំ២០២០កន្លងទៅ មានការថយចុះ ក្នុងចំណោមបទល្មើសគ្រប់ប្រភេទសរុបជិត៣០០ករណី។ ដោយឡែក បទល្មើសគ្រឿងញៀន មានការកើនឡើង៧ករណី ធៀបទៅនឹងឆ្នាំ ២០១៩ ដោយឆ្នាំ២០១៩ មាន៤៨ករណី តែឆ្នាំ២០២០ បានកើនដល់៥៥ករណី។ នេះបើតាម លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ ដែលបានថ្លែងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ សម្រាប់ដើមឆ្នាំ២០២១នេះ ករណីបាញ់ប្រហារគ្នា ដែលបណ្តាលឲ្យជនជាតិចិនម្នាក់ស្លាប់នេះ អាចជាករណីដំបូង ដែលមានការភ្ញាក់ផ្អើលនៅក្នុងខេត្តកំពុងអភិវឌ្ឍន៍ពោរពេញដោយជនជាតិចិនមួយនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI