កម្ពុជា-សង្គម

លោក ឃុន ថារ៉ូ៖ ការជូនដំណឹងរបស់ក្រសួងការងារស្តីពីការបើកប្រាក់អតីតភាព អាចជាឯកសារផ្លូវច្បាប់ក្នុងការដោះស្រាយវិវាទរោងចក្រY&W

កម្មកររោងចក្រ Y&W ប្រមាណជាង៥០០០នាក់ បានធ្វើបាតុកម្មទាមទារឲ្យភាគីខាងរោងចក្រចេញមកដោះស្រាយបញ្ហាប្រាក់អតីតភាព
កម្មកររោងចក្រ Y&W ប្រមាណជាង៥០០០នាក់ បានធ្វើបាតុកម្មទាមទារឲ្យភាគីខាងរោងចក្រចេញមកដោះស្រាយបញ្ហាប្រាក់អតីតភាព © Central
ដោយ៖ ជួប នរក្សា
១១ នាទី

​កម្មករ​រោងចក្រ​ ​Y​&​W​ ​ប្រមាណ​ជាង​៥​០​០​០​នាក់​ ​បាន​ធ្វើបាតុកម្ម​ទាមទារ​ឲ្យ​ភាគី​ខាង​រោងចក្រ​ចេញ​មក​ដោះស្រាយបញ្ហា​ប្រាក់​អតីតភាព​ ​ដែល​ខាង​រោងចក្រ​បាន​ព​ន្យា​ពេល​អស់​៦​ខែ​មក​ហើយ​។​ ​ការ​ធ្វើបាតុកម្ម​ទាមទារ​នេះ​ ​បាន​ឈាន​ដល់​ការ​បិទផ្លូវ​លេខ​ ​២​១​៧​ ​ដែល​ស្ថិតនៅ​ភូមិ​ព្រែក​ជ្រៃ​ ​សង្កាត់​ស្ពាន​ថ្ម​ ​ខណ្ឌ​ដង្កោ​ ​រាជធានី​ភ្នំពេញ​។​ ​លោក​ ​ឃុន​ ​ថា​រ៉ូ ​អ្នកគ្រប់គ្រង​កម្មវិធី​ការងារ​របស់​អង្គការ​សង់​ត្រា​ល់ ​បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​R​F​I​ ​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ទី​២​១​នេះ​ថា​ ​ការ​តវ៉ា​របស់​ក្រុម​កម្មករ​ ​ធ្វើឡើង​ក្នុង​គោលបំណង​ ​ឲ្យ​ខាង​ភាគី​រោងចក្រ​បើកប្រាក់​អតីតភាព​៥​%​ដល់​ពួកគេ​។​ ​បើ​តាម​លោក​ ​ឃុន​ ​ថា​រ៉ូ ​សេចក្តីជូនដំណឹង​ឲ្យ​បើកប្រាក់​អតីតភាព​ដល់​កម្មករ​ ​នៃ​ក្រសួងការងារ​នា​ពេលថ្មីៗនេះ​ ​ជា​ឯកសារ​ផ្លូវច្បាប់​មួយ​ ​ដើម្បីឲ្យ​និយោជក​ទូទាត់ប្រាក់​អតីតភាព​ដែល​ជំពាក់​កម្មករ​កន្លងមក​។

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ប្រសាសន៍លោក ឃុន ថារ៉ូ៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI