១៧ឆ្នាំទៅហើយ ការទទូចរកយុត្តិធម៌ជូន លោក ជា វិជ្ជា នៅតែបន្ត
ចុះផ្សាយនៅថ្ងៃ៖
នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ គឺជាខួប១៧ឆ្នាំនៃការបាញ់សម្លាប់លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងឱកាសនេះ ថ្នាក់ដឹកនាំសហជីពនេះ រួមនឹងកម្មករ និយោជិតប្រមាណ៥០នាក់ នៅតែបន្តប្រមូលផ្តុំគ្នាដាក់កំរងផ្កា អុចធូប រំលឹកដល់វិញ្ញាណក្ខន្ធ លោក ជា វិជ្ជា នៅឯសួនច្បារវិមានឯករាជ្យ ទីដែលរូបសំណាកលោក ជា វិជ្ជា ធ្វើអំពីថ្មត្រូវបានដាក់តាំងនៅទីនោះ។ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ដែលបានទៅចូលរួមគោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា ដោយផ្ទាល់បានថ្លែងថា លោក និងអ្នកសហជីពឯទៀត នៅតែទាមទារឲ្យអាជ្ញាធរវែកមុខឃាតករពិតឲ្យឃើញ ដើម្បីបញ្ចប់និទ្ទណ្ឌភាពនៅកម្ពុជា និងបញ្ចប់ការធ្វើទុក្ខបុកម្នេញទៅលើអ្នកការពារសិទ្ធិកម្មករ។
សូមស្តាប់ការលើកឡើងរបស់លោក អាត់ ធន់៖
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ