កម្ពុជា-សង្គម

ក្រោយលើកពេល២ដងដោយកូវីដ១៩ កិច្ចប្រជុំ ICC-Angkor លើកទី២៧ ត្រូវធ្វើឡើងដោយផ្ទាល់ និងតាមអនឡាញ

ភ្ញៀវទេសចរកំពុងថតថ្ងៃរះនៅប្រាសាទអង្គរវត្ត
ភ្ញៀវទេសចរកំពុងថតថ្ងៃរះនៅប្រាសាទអង្គរវត្ត AP - Heng Sinith
ដោយ៖ ញឹម សុផល
១៣ នាទី

​បន្ទាប់ពី​លើកពេល​មួយដង​ជា​២​ដង​ ​ដោយសារ​ការ​រាតត្បាត​ពី​មេរោគ​កូ​វី​ដ​១​៩​ ​ទីបំផុត​កិច្ចប្រជុំ​របស់​គណៈកម្មាធិការ​អន្តរជាតិ​ ​ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ​ ​និង​អភិវឌ្ឍន៍​រមណី​ដ្ឋា​ន​ប្រវត្តិសាស្ត្រ​អង្គរ​ ​ហៅ​កាត់​ថា​ ​I​CC-​An​g​kor ​លើក​ទី​២​៧​ ​ត្រូវ​បាន​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ទី​២​៦​-​២​៧​ ​ខែ​មករា​នេះ​ ​នៅ​ខេត្ត​សៀមរាប​។​ ​លោក​ ​ឡុង​ ​កុសល​ ​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​ ​ថ្លែងប្រាប់​វិទ្យុ​បារាំង​ R​F​I​ ​នៅ​ថ្ងៃនេះ​ថា​ ​កិច្ចប្រជុំ​ ​I​CC-​An​g​kor ​អំឡុង​ពេល​កូ​វី​ដ​នេះ​ ​ត្រូវ​បាន​រៀបចំ​ជា​២​ទំរង់​ ​គឺ​ទី​១​ ​ជា​ទំរង់​ ​ដែល​មាន​អ្នកចូលរួម​ផ្ទាល់​ ​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​លោកស្រី​ ភឿ​ង​ ​សកុណា​ ​និង​មាន​ការចូលរួម​ពី​ឯកអគ្គរដ្ឋទូត​បារាំង​ ​និង​ជប៉ុន​ ​សហប្រធាន​ ​I​CC-​An​g​kor ​រួម​ទាំង​អ្នកជំនាញ​ចំនួន​៧​០​រូប​ផ្សេងទៀត​ ​ដោយ​គោរព​តាម​វិធាន​សុខាភិបាល​។​ ​ដោយឡែក​ទំរង់​ទី​២​ ​គឺ​អ្នក​ពាក់ព័ន្ធ​សំខាន់​ៗ​ផ្សេងទៀត​ ​នឹង​ត្រូវ​ចូលរួម​តាមរយៈ​ ​Video Conference​ ​ពី​ប្រទេស​ពួកគេ​រៀងៗខ្លួន​ ​ដោយ​កិច្ចប្រជុំ​ទាំងពីរ​ទំរង់​នេះ​ត្រូវធ្វើ​ឡើង​ដំណាលគ្នា​។

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ លោក ឡុង កុសល៖

សូមបញ្ជាក់ថាកិច្ចការអភិរក្សបេតិកភណ្ឌពិភពលោកអង្គរអស់រយៈពេល២៥ឆ្នាំកន្លងទៅនេះ គឺមិនមែនជាកាតព្វកិច្ចរបស់កម្ពុជាតែម្នាក់ឯងប៉ុណ្ណោះទេ ក៏ប៉ុន្តែនេះគឺជាកាតព្វកិច្ចអន្តរជាតិផងដែរ។ ក្នុងន័យនេះ ទោះបីជាមានវិបត្តិសុខភាពសកលក៏ដោយ ក្រុមការងារអន្តរជាតិ បានបន្តស្នាក់នៅក្នុងប្រទេសកម្ពុជា ហើយបន្តអនុវត្តគម្រោងការងារដដែល ដោយអ្នកជំនាញទាំងនេះ បានជួយសហការ និងដោះស្រាយបញ្ហាលំបាកជាច្រើនដល់ជំនាញការខ្មែរផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI