កម្ពុជា-កូវីដ១៩

រយៈពេល១ឆ្នាំ៖ កម្ពុជាមានអ្នកឆ្លងកូវីដ១៩ ៤៦០នាក់ និងមិនមានអ្នកស្លាប់

ក្រុមគ្រូពេទ្យកម្ពុជា កំពុងយកចិត្តទុកដាក់ ក្នុងការតាមដាន និងព្យាបាលអ្នកជំងឺកូវីដ១៩នៅកម្ពុជា។​
ក្រុមគ្រូពេទ្យកម្ពុជា កំពុងយកចិត្តទុកដាក់ ក្នុងការតាមដាន និងព្យាបាលអ្នកជំងឺកូវីដ១៩នៅកម្ពុជា។​ © CDC
ដោយ៖ ជួប នរក្សា
២៩ នាទី

ថ្ងៃ​ទី​២៧​ ខែ​មករា​ ឆ្នាំ​២០២១​នេះ​ គឺ​គម្រប់​មួយ​ឆ្នាំ​ដែល​កម្ពុជា​ ចាប់ផ្តើម​រក​ឃើញ​អ្នក​វិជ្ជមាន​វីរុស​ផ្លូវ​ដង្ហើម​ ឬ​កូវីដ១៩​ ទៅ​លើ​បុរស​ជនជាតិ​ចិន​ម្នាក់​នៅ​ខេត្ត​ព្រះសីហនុ ​មក​ពី​ក្រុង​វូហាន ​ប្រទេស​ចិន​។ រាប់​ចាប់​តាំង​ពី​ករណី​នោះ​មក​ កម្ពុជា​បាន​រក​ឃើញ​អ្នក​វិជ្ជមាន​កូវីដ១៩​ ជា​បន្តបន្ទាប់​ រហូ​តឈាន​ដល់​ការ​ផ្ទុះ​ចូល​ទៅ​ក្នុង​សហគមន៍​ផង​ដែរ​។ តែ​យ៉ាង​ណា​មិញ​ រយៈ​ពេល​មួយ​ឆ្នាំ​នេះ ​កម្ពុជា​មិន​មាន​កំណត់​ត្រា​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩​នោះ​ទេ​។

ផ្សាយពាណិជ្ជកម្ម

ផ្តើម​ចេញពី​ករណី​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១​៩​ ​ទៅលើ​បុរស​ជនជាតិ​ចិន​ម្នាក់​នៅ​ខេត្ត​ព្រះ​សី​ហ​នុ ​ក្រោយ​ពី​បុរស​វ័យ​៦​០​ឆ្នាំ​រូប​នោះ​ ​បាន​ធ្វើដំណើរ​មកពី​ក្រុង​វូ​ហាន​ ​ប្រទេស​ចិន​ ​ជា​ទីតាំង​នៃ​ការ​ផ្ទុះ​ចេញ​នូវ​ជំងឺ​កូ​វី​ដ​១​៩​ជា​សកលលោក​ ​កម្ពុជា​ក៏បាន​កត់ត្រា​ជា​ប្រទេស​រក​ឃើញ​មាន​អ្នក​ផ្ទុក​ជំងឺ​កូ​វី​ដ​១​៩​ ​ចាប់តាំង​ពី​ថ្ងៃ​ទី​២​៧​ ​មករា​ ​ឆ្នាំ​២​០​២​០​នោះ​មក​។​ ​ជាបន្តបន្ទាប់​ ​បើ​ទោះបី​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ក្តី​ ​តែ​កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​នាវា​ក​ម្សាន្ត​អាមេរិក​ ​West​e​r​dam​ ​ផ្ទុក​អ្នក​ដំ​ណើ​២​២​៥​៧​នាក់​ ​ចូលចុះ​ចត​នៅ​ខេត្ត​ព្រះ​សី​ហ​នុ ​កាលពី​ថ្ងៃ​ទី​១​៤​កុម្ភៈ​ ​ក្រោយ​តែ​ពី​នាវា​ ​West​e​r​dam​ ​ត្រូវ​បាន​បដិសេធ​ចូល​ចត​ពី​ប្រទេស​ថៃ​ ​និង​ប្រទេស​វៀតណាម​ ​។​

​រហូតដល់​ថ្ងៃ​ទី​៧​មីនា​ ​កម្ពុជា​បាន​រក​ឃើញ​ករណី​វិជ្ជមាន​កូ​វី​ដ​១​៩​ ​ជា​លើក​ទី​២​ ​ដែល​កើតឡើង​លើ​បុរស​ជន​ជាតិខ្មែរ​ ​រស់នៅ​ខេត្ត​សៀមរាប​ ​បន្ទាប់ពី​បុរស​រូប​នោះ​មាន​ទំនាក់ទំនង​ដោយ​ផ្ទាល់​ជាមួយ​បុរស​ជនជាតិ​ជប៉ុន​ដែល​មាន​ផ្ទុក​មេរោគ​កូ​វី​ដ​១​៩​ស្រាប់​។​ ​ទន្ទឹម​នឹង​ការ​ឃើញ​ករណី​កូ​វី​ដ​១​៩​ ​ទី​២​នៅ​កម្ពុជា​ ​ជន​ជាតិខ្មែរ​អ៊ី​ស្លា​ម​ប្រមាណ​ជាង​១​០​០​នាក់​ ​ក៏បាន​រក​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ​១​៩​ ​បន្ទាប់ពី​ពួកគេ​បាន​ទៅ​ចូលរួម​ពិធី​សាសនា​នៅ​ប្រទេស​ម៉ាឡេស៊ី​។​

​តួលេខ​នៃ​អ្នក​ផ្ទុក​ជំងឺ​កូ​វី​ដ​១​៩​នៅ​កម្ពុជា​ ​បាន​កើន​ឡើង​ស្ទើរ​ជា​រៀងរាល់ថ្ងៃ​ ​រហូតដល់​ថ្ងៃ​ទី​២​២​មីនា​ឆ្នាំ​២​០​២​០​ ​ក្រសួងសុខាភិបាល​បាន​រក​ឃើញ​អ្នក​កើតជំងឺ​កូ​វី​ដ​១​៩​ ​រហូតដល់​៣​១​នាក់​នៅ​ឯ​ខេត្ត​ព្រះ​សី​ហ​នុ​។​ ​ក្នុង​នោះ​មាន​បុរស​២​នាក់​ជា​ជន​ជាតិខ្មែរ​ ​និង​២​៩​នាក់​ទៀត​ជា​ជន​ជាតិបារាំង​។​

​ស្ថានភាព​កូ​វី​១​៩​នៅ​កម្ពុជា​ ​បាន​ចាប់ផ្តើម​មាន​សភាព​ធ្ងន់ធ្ងរ​ ​និង​ទន្ទឹម​នឹង​វិធានការ​ទប់​ស្កាត់​ការ​ចម្លង​ជំងឺ​ផ្លូវ​ដង្ហើម​នេះ​ ​លោកនាយក​រដ្ឋ​ម​ន្រ្តី ​ហ៊ុន​ ​សែន​ ​នៅ​ថ្ងៃ​ទី​៨​មេសា​ ​បាន​ដាក់​វិធានការ​ហាមឃាត់​ការធ្វើដំណើរ​ចេញក្រៅ​ទី​ក្រុងភ្នំពេញ​ក្នុងរយៈពេល​មួយ​ស​ប្តាហ៍ ​នៅ​អំឡុង​ពេល​កម្ពុជា​ត្រៀម​រៀបចំ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​។​

​ក្រោយ​ពី​មាន​វិធានការ​សុខាភិបាល​ ​និង​ភាគច្រើន​នៃ​ការ​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១​៩​នៅ​កម្ពុជា​ ​ជា​ករណី​នាំចូល​ ​ស្ថានភាព​កូ​វី​ដ​១​៩​នៅ​កម្ពុជា​ចាប់ផ្តើម​ថមថយ​បន្តិច​ ​ក៏ប៉ុន្តែ​ជើង​ហោះ​ក្រៅ​ប្រទេស​មួយ​ចំនួន​ក៏​នៅតែ​បន្ត​រឹត​បន្តឹង​។​

​គួរ​កត់​សម្គាល់​ថា​ ​ការ​កត់ត្រា​អ្នក​វិជ្ជមាន​កូ​វី​ដ​១​៩​មាន​ជាបន្តបន្ទាប់​ ​តែ​ក្នុង​អត្រា​មួយ​ទាប​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ ​ក្រោយ​កា​រដាក់​វិធានការ​រឹត​បន្តឹង​របស់​រដ្ឋាភិបាល​កម្ពុជា​។​ ​ក៏ប៉ុន្តែ​ករណី​វិជ្ជមាន​កូ​វី​ដ​១​៩​ ​បាន​ផ្ទុះ​ជាថ្មី​ម្តងទៀត​ ​តាមរយៈ​ព្រឹត្តិការណ៍​៣​វិច្ឆិកា​។​ ​ព្រឹត្តិការណ៍​៣​វិច្ឆិកា​ ​ដែល​ជា​ការ​រក​ឃើញ​លើ​រដ្ឋ​ម​ន្រ្តី​ការបរទេស​ហុង​គ្រី ​លោក​ ​P​é​t​e​r S​z​i​jjár​t​ó​។​ ​ក្រោយ​ពី​ការ​រក​ឃើញ​នេះ​ ​លោកនាយក​រដ្ឋ​ម​ន្រ្តី ​ហ៊ុន​ ​សែន​ ​ព្រមទាំង​ម​ន្រ្តី​ជាន់ខ្ពស់​ជាច្រើន​ត្រូវ​បាន​ធ្វើ​ច​ត្តាឡី​ស័ក​ ​ដើម្បី​តាមដានមើល​ថា​ ​លោក​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ឬក៏​អត់​។​ ​តែ​យ៉ាងណា​ជា​តុល្យការ​នៃ​ព្រឹត្តិការណ៍​៣​វិច្ឆិកា​ ​កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ ​ចំនួន​៤​នាក់​ ​ក្នុង​នោះ​មាន​តំណាងរាស្ត្រ​ ​លោក​ ​សួស​ ​យ៉ា​រ៉ា​ ​ផង​ដែរ​។​

​បន្ទាប់ពី​ព្រឹត្តិការណ៍​៣​វិច្ឆិកា​ ​បាន​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​១​៨​វិច្ឆិកា​ឆ្នាំ​២​០​២​០​ ​កម្ពុជា​បាន​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ជាថ្មី​ម្តងទៀត​នៅ​ថ្ងៃ​ទី​២​៨​វិច្ឆ​កា​ ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ព្រឹត្តិការណ៍​ឆ្លង​កូ​វី​ដ​១​៩​ជា​សហគមន៍​។​ ​ព្រឹត្តិការណ៍​សហគមន៍​បាន​ផ្តើម​រក​ឃើញ​ពី​លោក​ ​ឆែម​ ​សាវុធ​ ​អគ្គនាយក​ពន្ធ​នាគា​រ​នៃ​ក្រសួងមហាផ្ទៃ​ ​និង​បន្ត​រាលដាល​ជាបន្តបន្ទាប់​ ​ជាពិសេស​នៅ​ទី​ក្រុងភ្នំពេញ​ ​ដែល​បណ្តាលឲ្យ​អត្រា​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​មានការ​កើន​ឡើង​លឿន​ ​និង​ប្រជាពលរដ្ឋ​រាប់ពាន់​ត្រូវ​បាន​យក​សំណាក​ទៅ​ធ្វើ​តេ​ស្ត​ ​និង​ធ្វើ​ច​ត្តាឡី​ស័ក​។​

​ស្ថានការណ៍​ជំងឺ​កូ​វី​ដ​១​៩​នៅតែ​បន្ត​យាយី​នៅ​កម្ពុជា​ ​ដោយ​រយៈកាល​ចុងក្រោយ​ ​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ទប់​ស្កាត់​ជំងឺ​កូ​វី​ដ​១​៩​ ​ក្រោយ​ពលករ​ប្រមាណ​ជាង​មួយ​ម៉ឺន​នាក់​ ​បាន​ត្រលប់​ចូល​មក​កម្ពុជា​វិញ​ ​ក្រោយ​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ​១​៩​ជា​សហគមន៍​ ​នៅ​ប្រទេស​ថៃ​។​ ​គិត​មកទល់​ថ្ងៃ​ទី​២​៧​មករា​នេះ​ ​មាន​ពលករ​ខ្មែរ​៨​៣​រក​ឃើញ​ថា​វិជ្ជមាន​កូ​វី​ដ​១​៩​។​

​លោកស្រី​ ​ឱ​ ​វណ្ណ​ឌី​ន​ ​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ ​បាន​លើកឡើង​ថា​ ​រយៈពេល​មួយ​ឆ្នាំ​មកនេះ​ ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ ​ជា​ចំនួន​មួយ​ច្រើន​សម្រាប់​ប្រទេស​កម្ពុជា​ ​តែ​យ៉ាងណា​ការចូលរួម​សហការ​ពី​ប្រជាពលរដ្ឋ​ក្នុង​ការពារ​ខ្លួន​ ​ជា​វិធានការ​មួយ​ល្អ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​ជា​បន្ត​។​

​គួរ​បញ្ជាក់​ជូន​ថា​ ​មួយ​ឆ្នាំ​មកនេះ​ ​កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ ​សរុប​ចំនួន​៤​៦​០​នាក់​ ​និង​មិន​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​១​៩​នេះ​ណា​ម្នាក់​ឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI