កម្ពុជា-សេដ្ឋកិច្ច

ហេតុអ្វីកម្ពុជា មានកំណើនសេដ្ឋកិច្ចអវិជ្ជមាន ខណៈប្រទេសអាស៊ានថ្មី៣ផ្សេងទៀតមានកំណើនវិជ្ជមានអំឡុងពេលកូវីដ១៩?

លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ © សហការី
ដោយ៖ ញឹម សុផល
១៥ នាទី

​នៅ​ក្នុងឱកាសនៃ​វេទិកា​សាធារណៈ​ ​ស្តីពី​ការ​គ្រប់គ្រង​ម៉ា​ក្រូ​សេដ្ឋកិច្ច​ ​និង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​ ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២​០​២​១​ ​នា​ព្រឹក​ថ្ងៃពុធ​នេះ​ ​លោក​ ​វ​ង្សី ​វិស្សុត​ ​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ ​និង​ជា​រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ថ្លែង​ថា​ ​ប្រទេស​វៀតណាម​ ​ឡាវ​ ​គ្រប់គ្រង​សេដ្ឋកិច្ច​បាន​ល្អ​នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​រាតត្បាត​កូ​វី​ដ​១​៩​ ​ខណៈ​ដែល​ភូមា​នៅ​មិនទាន់​មាន​ភាព​ច្បាស់លាស់​នៅឡើយ​ថា​ប្រទេស​មួយ​នេះ​នឹង​វិជ្ជមាន​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​។​ ​ការ​លើកឡើង​របស់​លោក​ ​វ​ង្សី ​វិស្សុត​ ​ដូច្នេះ​ ​គឺ​ធ្វើឡើង​ក្រោយ​ការ​ចោទសួរ​សំណួរ​ពី​លោក​ ហ្សង់-ហ្វ្រង់​ស័​រ​ ​តាន់​ ​នាយក​គ្រប់គ្រង​វិទ្យុ​បារាំង​អន្តរជាតិ​ R​F​I​ ​ជា​ខេមរភាសា​ ​ថា​ហេតុអ្វីបានជា​កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច​អវិជ្ជមាន​អំឡុង​ពេល​កូ​វី​ដ​នេះ​ ​ធៀប​ទៅ​នឹង​ប្រទេស​អា​ស៊ាន​៣​ផ្សេងទៀត​ ​ដែល​ជា​សមាជិក​អា​ស៊ាន​ថ្មី​ដូច​កម្ពុជា​ដែរ​ ​រួម​មាន​វៀតណាម​ ​ឡាវ​ ​និង​ភូមា​ ​ដែល​មាន​កំណើន​សេដ្ឋកិច្ច​វិជ្ជមាន​។

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់សំនួរនិងការបកស្រាយរបស់លោក វង្សី វិស្សុត៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI