កម្ពុជា-សង្គម

MFIអេស៊ីលីដានៅភូមា បន្តប្រតិបត្តិការធម្មតាក្រោយការធ្វើរដ្ឋប្រហារទម្លាក់លោកស្រីអ៊ុង សានស៊ូជី

លោក អ៊ិន ចាន់នី​​ ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា
លោក អ៊ិន ចាន់នី​​ ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា © RFI

​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​(​M​F​I​)អេ​ស៊ី​លីដា​នៅ​ប្រទេសភូមា​នៅតែ​បន្ត​ដំណើរ​ការប្រតិបត្តិ​ការ​របស់​ខ្លួន​ជា​ធម្មតា​ ​បើ​ទោះ​ជា​រដ្ឋាភិបាល​ភូមា​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​ ​រយៈពេល​មួយ​ឆ្នាំ​ ​ក្រោយ​ការ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​មេដឹកនាំ​ស៊ីវិល​ ​និង​ជា​ទីប្រឹក្សា​រដ្ឋ​ ​លោកស្រី​ ​អ៊ុង​សាន​ ​ស៊ូ​ជី​នៅ​ថ្ងៃចន្ទ​ទី​១​ ​កុម្ភៈ​នេះ​ក៏ដោយ​។​ ​លោក​អ៊ិ​ន​ ​ចាន់នី​ ​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លីដា​ ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ R​F​I​ ​នៅ​ថ្ងៃអង្គារ​នេះ​ថា​ ​ការ​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​អេ​ស៊ី​លីដា​នៅ​ក្នុង​ប្រទេសភូមា​ ​មិន​ប៉ះពាល់​ទេ​ ​ព្រោះ​តាមច្បាប់​ ​M​F​I​ ​មិន​អាច​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន​ទូរ​ទៅ​បាន​នោះ​ទេ​ ​គឺ​មានតែ​ធនាគារ​ពាណិជ្ជ​ប៉ុណ្ណោះ​។

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ប្រសាសន៍លោកអ៊ិន ចាន់នីដូចតទៅ៖

គួរបញ្ជាក់ជូនដែរថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (MFI)អេស៊ីលីដា បានបង្កើតឡើងនៅ​ក្នុងប្រទេសភូមា/​មីយ៉ាន់ម៉ា កាល​ពី​ឆ្នាំ​២០១៣ ហើយបានទទួលប្រាក់បញ្ញើសន្សំមុននឹងផ្តល់ឥណទាន មានចំនួនប្រមាណ ៦លានដុល្លារ និង​បានផ្តល់ឥណទានដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ាប្រមាណជាង ១០ម៉ឺននាក់ ​ដោយមាន​ទុន​វិនិយោគប្រមាណ ៤០លាន​ដុល្លារ ដែលស្មើនឹងទំហំសាច់ប្រាក់ប្រតិបត្តិការ របស់សាខាធនាគារក្នុងស្រុក១ របស់អេស៊ីលីដាប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI