នាយិកាវិទ្យាស្ថានប៉ាស្ទ័រ៖ មេរោគកូរ៉ូណាដែលពិនិត្យឃើញនៅក្នុងសត្វប្រចៀវ មិនមែនជាមេរោគកូវីដ១៩សព្វថ្ងៃនេះទេ
ចុះផ្សាយនៅថ្ងៃ៖
នៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃអង្គារនេះ នៅក្រសួងសុខាភិបាល ទាំងមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលកម្ពុជា ទាំងអ្នកទទួលខុសត្រូវនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា សុទ្ធតែបានអះអាងថា មេរោគកូរ៉ូណាវីរុស ឬកូវីដ១៩ ដែលកំពុងចម្លងរាលដាលពាសពេញពិភពលោក រួមទាំងកម្ពុជាផងនោះ មិនមែនកើតចេញពីប្រទេសកម្ពុជាទេ។ លោកស្រីបណ្ឌិត ឡូរ៉ង់ បារីល នាយិកាវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានថ្លែងថាវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានចូលរួមវិភាគ ធ្វើតេស្តទៅលើសត្វប្រចៀវ ដោយពិនិត្យទៅលើសំណាកចំនួន១៣០ ក្នុងនោះរកឃើញសំណាក២ មានមេរោគកូរ៉ូណាវីរុស ស្រដៀងគ្នានឹងមេរោគ ដែលកំពុងកើតឡើង និងរាតត្បាតសព្វថ្ងៃនេះ។ ពោលគឺមិនមែនជាមេរោគតែមួយនោះទេ។
សូមស្តាប់ការបញ្ជាក់របស់លោកស្រី ឡូរ៉ង់ បារីល៖
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ