កម្ពុជា-កូវីដ១៩

លោកប៉ិច ពិសី៖ បញ្ហាពុករលួយជាដើមចមនៃការផ្ទុះជំងឺកូវីដ១៩សារជាថ្មី

លោក ប៉ិច ពិសី នាយក​កម្មវិធី​នៃ​អង្គការ​តម្លាភាព​កម្ពុជា
លោក ប៉ិច ពិសី នាយក​កម្មវិធី​នៃ​អង្គការ​តម្លាភាព​កម្ពុជា សហការី

ព្រឹត្តិការណ៍​កូវីដ១៩​ជា​សហគមន៍​ ២០​កុម្ភៈ ​ត្រូវ​បាន​រកឃើញ​ថា​ផ្តើមចេញ​ពីការ​ដោះលែង​ជនជាតិ​ចិន​ចំនួន​៤នាក់​ចេញ​ពី​មណ្ឌល​ចត្តាឡីស័ក​ពី​សំណាក់​សន្តិសុខ​ចំនួន​២​រូប​។ ​តាម​ការណ៍​នេះ ​លោក​ប៉ិច ពិសី​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅថ្ងៃនេះ​ ការ​ផ្ទុះ​ជំងឺ​កូវីដ១៩​ក្នុង​សហគមន៍​ជា​លើក​ទី៣​នេះ ​អាច​ផ្តើម​ចេញ​ពី​បញ្ហា​នៃ​ការទទួល​សំណូក​របស់​សន្តិសុខ​២​រូបនោះ​។​ បន្ថែម​ពី​នេះ​ លោក​ថា ​ការណី​នេះ​ដូច​ទៅ​នឹង​ករណី​កើតឡើង​លើ​អធិការ​ស្រុកកំរៀង​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ ក្រោយរកឃើញ​ថា​បាន​ទទួល​សំណូក​ពី​មេខ្យល់​នៅ​តាម​តំបន់​ព្រំដែន​។ ​ហេតុនេះ​ បញ្ហា​ពុក​រលួយ​ជា​បញ្ហា​មួយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​សាធារណៈ ​និង​សន្តិសុខ​ជាតិ​។

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ការលើកឡើងរបស់លោកប៉ិច ពិសី៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI