លោក អ៊ូ ច័ន្ទរ័ត្ន ដាក់ឯកសារចុះបញ្ជីគណបក្សកែទម្រង់កម្ពុជាជាផ្លូវការនៅក្រសូងមហាផ្ទៃ
ចុះផ្សាយនៅថ្ងៃ៖
ឯកសារចុះឈ្មោះ គណបក្សថ្មីរបស់មន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិ ត្រូវបានដាក់ទៅក្រសួងមហាផ្ទៃ ដើម្បីចុះបញ្ជីជាផ្លូវការហើយនៅថ្ងៃចន្ទនេះ។ គណបក្សនេះមានឈ្មោះថា «គណបក្សកែទម្រង់កម្ពុជា»។ នេះបើតាមលោក អ៊ូ ចន្ទរ័ត្ន អតីតមន្ត្រី ជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិ។ ជាការកត់សម្គាល់រូបភាព ឡូហ្គូ គណបក្សថ្មីនេះ គឺត្រូវបានរចនាឡើងស្រដៀងនឹងរូបឡូហ្គូរបស់អតីតគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលកម្ពុជារំលាយនៅឆ្នាំ២០១៧កន្លងទៅ។ ការបង្កើតគណបក្សថ្មីរបស់អតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ គឺធ្វើឡើង ខណៈការបោះឆ្នោតឃុំ សង្កាត់ នឹងឈានចូលមកដល់នៅឆ្នាំក្រោយនេះ៕
សូមស្ដាប់ការលើកឡើងរបស់លោក អ៊ូ ច័ន្ទរ័ត្ន
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ