ក្រសួងសុខាភិបាល និងក្រសួងយុត្តិធម៌ចាប់ដៃគ្នាបង្កើតឱ្យមានច្បាប់ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩
ចុះផ្សាយនៅថ្ងៃ៖
សេចក្តីព្រាងច្បាប់ថ្មីស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានគណៈរដ្ឋមន្រ្តីកម្ពុជាក្រោមវត្តមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបើកកិច្ចប្រជុំពិភាក្សា និងអនុម័តជាបន្ទាន់កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។ សេចក្តីព្រាងច្បាប់ថ្មីនេះ មាន៦ជំពូក និង១៨មាត្រា ហើយត្រូវបានបញ្ជូនបន្តទៅកាន់រដ្ឋសភា ដើម្បីបើកកិច្ចប្រជុំ និងអនុម័ត។ លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា បានគូសបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិRFI នៅព្រឹកថ្ងៃចន្ទនេះថា សេចក្តីព្រាងច្បាប់ថ្មីនេះ ត្រូវបានរៀបចំធ្វើឡើងជាបន្ទាន់ ដើម្បីឱ្យទាន់សភាពការណ៍នៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា។ លោកបន្តថា ការបង្កើតឱ្យមានសេចក្តីព្រាងច្បាប់នេះឡើង គឺដើម្បីឱ្យការអនុវត្តចំណាត់ការទប់ស្កាត់ជំងឺកូវីដ១៩ រឹតរឹងតែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។
សូមស្ដាប់ការលើកឡើងរបស់លោកជិន ម៉ាលីន៖
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ