កម្ពុជា-វប្បធម៌

វិស័យវប្បធម៌រងផលប៉ះពាល់ធ្ងន់ធ្ងរក្រោមឥទ្ធិពលកូវីដ១៩

ការសម្ដែងអំពីវប្បធម៌ខ្មែរ
ការសម្ដែងអំពីវប្បធម៌ខ្មែរ @សហការី

នៅ​ក្នុង​ឱកាស​នៃ​ទិវា​វប្បធម៌​ជាតិ​ ៣​មីនា​នេះ ​ប្រទេស​កម្ពុជា​មិនបាន​ប្រារព្ធ​ធ្វើពិធី​អ្វី​ធំដុំ​ទេ ​ក្រៅ​ពី​ការ​សម្តែង​ការអបអរ​តាមរយៈ​សារ​ផ្សេងៗ​ ដល់​ទិវា​នេះ ​តាម​ប្រព័ន្ធ​អនឡាញ​ប៉ុណ្ណោះ​។ ​ការខកខាន​មិនបាន​ប្រារព្ធ​ពិធី​វប្បធម៌​ជាតិ​នៅឆ្នាំនេះ ​គឺដោយសារតែ​ជំងឺ​កូវីដ១៩ ​កំពុង​មានការ​រាតត្បាត​ក្នុង​សហគមន៍​ចាប់តាំង​ពី​ថ្ងៃទី​២០​កុម្ភៈ​មក​ គួរ​ឲ្យ​ព្រួយ​បារម្ភ​។