កម្ពុជា-កូវីដ១៩

លោកស្រីឱ វណ្ណឌីន៖កងទ័ពម្នាក់ដែលឆ្លងកូវីដទោះចាក់វ៉ាក់សាំង២ដងនោះអាចឆ្លងមុនចាក់ឬមិនបន្តការពារក្រោយចាក់

អ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន
អ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន © សហការី

កងទ័ព​កម្ពុជា​ម្នាក់​ត្រូវបានរក​ឃើញថា​ បានឆ្លង​ជំងឺ​កូវីដ១៩​ បើទោះបីជា​បានចាក់វ៉ាក់សាំង​គ្រប់ចំនួន​២ដង​រួចរាល់​ទៅហើយក្តី​។ ​ចំពោះបញ្ហានេះ​ លោកស្រី​ឱ វណ្ណឌីន ​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា​នៅរសៀល​ថ្ងៃព្រហស្បតិ៍​នេះ បានបកស្រាយថា ​មូលហេតុ​នៃការឆ្លងនេះ ​អាចមាន២ចំណុច។​ ទី១ ​គឺកងទ័ព​រូបនេះ​អាចឆ្លង​ជំងឺកូវីដ១៩​ដោយមិនដឹងខ្លួន​មុនទៅចាក់វ៉ាក់សាំង​បង្ការ​ ហើយទី២​ គឺអាចឆ្លង​ដោយសារតែ​រូបគេ​មិនបានគោរព​ និង​អនុវត្ត​វិធានការ​សុខាភិបាល​បានត្រឹមត្រូវ​ក្រោយពី​ចាក់វ៉ាក់សាំង​។ ​បើតាម​លោកស្រី​ឱ វណ្ណឌីន​ ការចាក់វ៉ាក់សាំង​ មិនមែន​មានន័យថា​ មិនឆ្លង​ជំងឺកូវីដ​១៩នោះទេ​ តែវាគ្រាន់តែ​ការពារ​ពីការ​វាយលុក​នៃជំងឺ​នេះ​មិនឱ្យ​មានភាព​ធ្ងន់ធ្ងរ​ខ្លាំងតែប៉ុណ្ណោះ​។