កម្ពុជា-សេដ្ឋកិច្ច

អ្នកសេដ្ឋកិច្ច៖ នៅពេលដែលពលរដ្ឋបានការចាក់វ៉ាក់សាំងកាន់តែច្រើនសេដ្ឋកិច្ចកម្ពុជាឆាប់ងើបឡើងវិញនាពេលដ៏ខ្លីខាងមុខ

លោក ចាន់ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ
លោក ចាន់ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ លោក ចាន់ សុផល

បន្ទាប់ពី​មានវ៉ាក់សាំង​នៅក្នុងដៃ​មួយចំនួនធំ​ រដ្ឋាភិបាល​កំពុងតែ​ប្រញឹក​នៅក្នុងការ​ពន្លឿន​ដំណើរការ​ចាក់វ៉ាក់សាំង​ ជូនប្រជាពលរដ្ឋ​គ្រប់រូប។ ជាក់ស្តែង​ក្រសួងសុខាភិបាល​ បានចាក់វ៉ាក់សាំង​ជូនប្រជាពលរដ្ឋ​ និងមន្រ្តី​រាជការ​ចំនួនជិត​ ៧០ម៉ឺននាក់​ ក្នុងចំណោម​ផែនការ​ត្រៀមចាក់ចំនួន​ ១០លាននាក់​ ក្នុងពេលដ៏ខ្លី​ខាងមុខ​។ ​លោកចាន់ សុផល ​នាយកមជ្ឈមណ្ឌល​សិក្សាគោល​ នយោបាយ ​និងជាអ្នកវិភាគ​សេដ្ឋកិច្ច​មើលឃើញថា ​នៅពេលដែល​ពលរដ្ឋ​ទទួលបាន​ការចាក់វ៉ាក់សាំង​កាន់តែច្រើន​ នឹងរួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​សកម្មភាព​អាជីវកម្ម​ត្រូវបាន​បើកដំណើរការ​ឡើងវិញ​ក្នុងរយៈពេលដ៏ខ្លី​។

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ការលើកឡើងរបស់លោកចាន់ សុផល ដែលរៀបចំដោយហេង សុខនី៖

កន្លងមកក្រៅពីលោកចាន់សុផល អ្នកសេដ្ឋកិច្ចផ្សេងទៀត ក៏មើលឃើញថាកំណើនសេដ្ឋកិច្ចកម្ពុជាអាចកើនលើស​៤% ប្រសិនបើ​​​​កម្ពុជា​អាចចាក់វ៉ាក់​សាំង​​​កូវីដ១៩ ​​​ដល់​ប្រជាជន​គ្រប់​ចំនួន​ប្រមាណ​១០លាននាក់​នៅក្នុងពេលដ៏ខ្លីខាងមុខ​។ កា​តា​លីករសំខាន់រុញច្រាន​សេដ្ឋកិច្ចកម្ពុជាបាន គឺជំនឿទុកចិត្តរបស់ប្រជាជន​ វិនិយោគិន និងសហគ្រិន​ទាំងក្នុងស្រុកនិងក្រៅស្រុក​ ដែលមានឥទ្ធិពល​លើកំណើនសេដ្ឋកិច្ច បន្ទាប់ពីប្រជាពលរដ្ឋកម្ពុជាបានចាក់វ៉ាក់សាំងតាមផែនការគ្រោងទុករបស់រដ្ឋាភិបាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI