កម្ពុជា-សេដ្ឋកិច្ច

អ្នកសេដ្ឋកិច្ចស្នើឱ្យរដ្ឋាភិបាលគ្រប់គ្រងរោងចក្រដែលផ្ទុះកូវីដឱ្យល្អ ព្រោះជាវិស័យចុងក្រោយដែលជួយសង្គ្រោះសេដ្ឋកិច្ច

កម្មការនីរោងចក្រចេញពីធ្វើការ (រូបតំណាង)
កម្មការនីរោងចក្រចេញពីធ្វើការ (រូបតំណាង) AP - Heng Sinith

អ្នកសេដ្ឋកិច្ច​ស្នើឱ្យ​រដ្ឋាភិបាល​គ្រប់គ្រង​រោងចក្រ​ដែលផ្ទុះកូវីដ​ឱ្យបានល្អ ​ព្រោះជាវិស័យ​ចុងក្រោយ​ដែលជួយសង្គ្រោះ​សេដ្ឋកិច្ច​កម្ពុជា​។ ​បន្ថែមលើនេះ ​អ្នកសេដ្ឋកិច្ច​ដដែល ​ស្នើឱ្យ​រដ្ឋាភិបាល​កុំបិទរោងចក្រ​ ដូចដែលធ្លាប់បិទ​ អាជីវកម្ម​មួយចំនួន​កាលពីពេល​កន្លងមក​។​ ការលើកឡើង​ពីអ្នកជំនាញ​សេដ្ឋកិច្ច​យ៉ាងដូចច្នេះ ​គឺក្រោយមាន​ការផ្ទុះឡើង​នូវការឆ្លងរាលដាល​កូវីដ១៩​ នៅក្នុងរោងចក្រ​ឌីនហាន​ស្ថិតនៅ​ក្នុងខ័ណ្ឌ​ស្ទឹងមានជ័យ​ ដែលរកឃើញ​កម្មករ​ប្រមាណជាង​ ៥០នាក់មាន​វិជ្ជមាន​កូវីដ១៩​ នៅថ្ងៃព្រហស្បតិ៍​ទី០៨ ​ខែមេសានេះ។​  ប្រសិនបើ​កម្ពុជា​មិនអាចទប់ស្កាត់​ហានិភ័យ​ឆ្លងចូល​ក្នុងរោងចក្រ​បានទេ ​ឬក៏រោងចក្រ​អាចបិទ​រោងចក្រ​ទាំងស្រុងនោះ​ នឹងធ្វើឱ្យ​សេដ្ឋកិច្ច​កម្ពុជា​ប្រឈមនឹងការ​ថមថយ​ដូចនៅក្នុងឆ្នាំ​២០២០​ គឺធ្លាក់ចុះ​ប្រមាណដក​៤%​។

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ប្រសាសន៍លោកបណ្ឌិត គី សេរីវឌ្ឍ ប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិតសភាកម្ពុជា ដែលរៀបចំដោយ ហេង សុខនី៖

សូមបញ្ជាក់ថា វិស័យឧស្សាហកម្មកាត់ដេរនិងសម្លៀកបំពាក់បានរួមចំណែក២០% ក្នុងចំណោមផលិតផលសរុប (GDP)របស់កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI