កម្ពុជា-កូវិដ១៩

អភិបាលរាជធានីភ្នំពេញ៖ បើមិនមានបំរាមគោចរទេ នោះការឆ្លងរាលដាលអាចមានច្រើន

រូបថតៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ
រូបថតៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ @fb Pech Norak

គិតមកដល់​ពេលនេះ​ គឺមាន​រយៈពេល​២សប្តាហ៍​ហើយ ​ចំពោះ​ការដាក់បំរាម​គោចរ ​ចន្លោះម៉ោង​៨យប់ ​ដល់ម៉ោង៥ភ្លឺ ​នៅក្នុង​រាជធានី​ភ្នំពេញ ​ដើម្បី​ទប់ស្កាត់​ការរីករាលដាល​កូវីដ១៩​។​ លោក​ ឃួង ស្រេង ​អភិបាល​រាជធានី​ភ្នំពេញ ​បានថ្លែងប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ថា ​វិធានការ​រដ្ឋបាល​ជាបណ្ដោះអាសន្ន​ ដើម្បី​ទប់ស្កាត់​ការរីករាលដាល​ជំងឺកូវីដ-១៩​ នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ​លើកទី១​ មានលទ្ធផល​ល្អ ​ហើយបើគ្មាន​ការអនុវ​ត្តវិធានការ​នេះទេ ​នោះអាច​មានការ​ឆ្លងរាលដាល​ច្រើន​។​ លោកបន្ថែមថា​ មានការ​ឃាត់មនុស្ស​ ឬយានយន្ត​មួយចំនួនដែរ​ ប៉ុន្តែ​ក្នុងចំនួន​មួយតិចតួច​ប៉ុណ្ណោះ ​ចំពោះអ្នកដែល​ល្មើសនឹងបំរាម​។

ផ្សាយពាណិជ្ជកម្ម

សូមស្ដាប់ការលើកឡើងរបស់លោក ឃួង ស្រេង៖

សូមជម្រាបជូនថា រដ្ឋបាលរាជធានីភ្នំពេញ​ កាលពីថ្ងៃទី១៣ ខែមេសា ក៏បានចេញសេចក្ដីសម្រេចមួយទៀត ស្ដីពី ការបន្តអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមានរយៈពេល ២សប្ដាហ៍បន្ថែមទៀត គិតចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។ ចំពោះការអនុវត្ត បន្ថែមចំនួន២សប្តាហ៍នេះ ត្រូវបានអភិបាលរាជធានីភ្នំពេញបញ្ជាក់ថា ធ្វើឡើងដោយសារតែជំងឺកូវីដ១៩ នៅបន្តរីករាលដាលនៅក្នុងតំបន់សហគមន៍ ជាពិសេសតំបន់រោងចក្រ ដែលមានហានិភ័យខ្ពស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI