កម្ពុជា-កសិកម្ម

រដ្ឋមន្ត្រីក្រសួងកសិកម្មថា ការបិទមិនឲ្យបន្លែវៀតណាមចូលមកកម្ពុជានាអំឡុងពេលនេះគឺជាឱកាសល្អសម្រាប់កសិករកម្ពុជា

ការទិញបន្លែនៅតាមទីផ្សារកម្ពុជា
ការទិញបន្លែនៅតាមទីផ្សារកម្ពុជា © សហការី

ការបិទខ្ទប់តំបន់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីកាត់ផ្តាច់ការឆ្លងជំងឺកូវីដ-១៩ គឺជាឧបសគ្គនៃការដឹកជញ្ជូន បន្លែ ត្រី សាច់ ចូលមកក្នុងតំបន់ដែលរងការបិទខ្ទប់។ ដោយឡែកការបិទជាឯកត្តោភាគី ពីភាគីវៀតណាម មិនឲ្យបន្លែពីប្រទេសវៀតណាមចូលមកកម្ពុជា នៅក្នុងអំឡុងពេលនេះ គឺជាឱកាសដ៏ល្អមួយ ដែលធ្វើឲ្យកសិករកម្ពុជាឈានទៅដល់ការផ្គត់ផ្គង់ពី៧៥% ទៅ១០០% ដោយខ្លួនឯង។ លោករដ្ឋមន្ត្រីពន្យល់ថា កម្ពុជាកន្លងមកបាននាំបន្លែពីប្រទេសវៀតណាមតិចតួចប៉ុណ្ណោះ គឺជាប្រភេទបន្លែនៅតំបន់ត្រជាក់ ដែលពិបាកដាំនៅកម្ពុជា និងបន្លែដែលប្រើប្រាស់ថ្នាំគីមីមានតម្លៃថោក។

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ប្រសាសន៍លោក វេង សាខុន៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI