លោកសាន សុខសីហា៖ការប្រើដំបង ឬរំពាត់ គឺសម្រាប់អ្នកដែលណែនាំមិនស្តាប់ហើយនៅតែចេញដើររហេតរហូត

អាជ្ញាធរសមត្ថកិច្ចចាប់ផ្តើមអនុវត្តវិធានការក្តៅលើប្រជាពលរដ្ឋដែលចេញចូលក្នុងតំបន់ក្រហម ដែលមិនមានការចាំបាច់
អាជ្ញាធរសមត្ថកិច្ចចាប់ផ្តើមអនុវត្តវិធានការក្តៅលើប្រជាពលរដ្ឋដែលចេញចូលក្នុងតំបន់ក្រហម ដែលមិនមានការចាំបាច់ © សហការី

អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ចាប់​ផ្តើម​ប្រើប្រាស់​វិធានការ​ក្តៅ​ថ្មី​មួយបន្ថែម​ទៀត​ហើយ​ គឺការ​ប្រើប្រាស់​ដំបង​ ឬ​រំពាត់​សម្រាប់​វាយ​វាត់​ទៅ​លើ​ប្រជាពលរដ្ឋ​ណា​ដែល​នៅ​តែ​ដើរ​ចេញ​ពី​ផ្ទះ​គ្មាន​ការ​ចាំបាច់​ដោយ​មិន​ស្តាប់​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​។ លោក​សាន សុខសីហា ​អ្នក​នាំ​ពាក្យ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​អះអាង​ថា​ វិធានការ​នេះ​ គឺ​ដើម្បី​ជា​ការ​ព្រមាន​ដល់​អ្នក​បំពាន​ការ​ហាម​ឃាត់​ មុន​ចាប់​ឃាត់​ខ្លួន​ពួកគេ​ពិន័យ​ទឹកប្រាក់​ និង​បញ្ជូន​ទៅ​កាន់​តុលាការ​ក្នុង​ករណី​បំពាន​ធ្ងន់ធ្ងរ​។ បើ​តាម​លោក​អ្នក​នាំ​ពាក្យ​រូប​នេះ ​ វិធានការ​ប្រើ​ដំ​បង ឬ​រំពាត់​នេះ​ គឺ​ផ្តោតជាសំខាន់សម្រាប់​តំបន់​ក្រហម​ និង​តំបន់​ងាយ​រងគ្រោះ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩​។

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ការពន្យល់របស់លោកសាន សុខសីហា៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI