កម្ពុជា-សង្គម

លោក សេង សុមុនី៖ ព្រះសង្ឃមិនសូវសម្បូរចង្ហាន់ តែមិនដាច់ទេ អំឡុងពេលនៃការបិទខ្ទប់ការពារកូវីដ-១៩នេះ

ព្រះសង្ឃនិមន្តបិណ្ឌបាតតាមផ្ទះពលរដ្ឋកាលពីថ្ងៃទី១៥មីនាកន្លងទៅ
ព្រះសង្ឃនិមន្តបិណ្ឌបាតតាមផ្ទះពលរដ្ឋកាលពីថ្ងៃទី១៥មីនាកន្លងទៅ AP - Heng Sinith

ប្រជាពលរដ្ឋខ្មែរ​ ចាប់​ផ្តើម​បន្ថយ​ការ​ទៅ​វត្ត​ ក្រោយ​មើល​ឃើញ​ថា​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩​ នៅ​មិន​ទាន់​ថមថយ​នៅ​ឡើយ​។ ភាព​ស្ងាត់ស្ងៀម​របស់​ពុទ្ធសាសនិក​ដូច្នេះ ​រឹត​តែ​កើត​មាន​ឡើង​កាន់​តែ​ខ្លាំង​ នៅពេល​ដែល​អាជ្ញាធរ​ បិទ​ការ​ធ្វើ​ដំណើរ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ និង​បិទ​ខ្ទប់​តំបន់​មួយ​ចំនួន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ និង​ក្រុង​តាខ្មៅ​នៃ​ខេត្ត​កណ្តាល ​ដើម្បី​កាត់​ផ្តាច់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩​។ ស្ថានភាព​បែប​នេះ​ ធ្វើ​ឲ្យ​ព្រះសង្ឃ​ប្រឈម​នឹង​ការ​ខ្វះ​ចង្ហាន់​ ជា​ពិសេស​នៅ​តាម​បណ្តា​វត្ត​អារាម​នៃ​តំបន់​ដាច់​ស្រយាល​។ ទោះ​យ៉ាង​ណា​ លោក​ សេង សុមុនី ​អ្នក​នាំ​ពាក្យ​ក្រសួង​ធម្មការ​ និង​សាសនា ​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI​ នៅ​ថ្ងៃ​នេះ​ថា​ ជា​ការ​ពិត​នៅ​តាម​វត្ត​អារាម​មួយ​ចំនួន​ ត្រូវ​បាន​ពិនិត្យ​ឃើញ​ថា​មិនសូវ​សម្បូរ​ចង្ហាន់​ ជា​ពិសេស​ចាប់​តាំង​ពី​បុណ្យ​ចូល​ឆ្នាំខ្មែរ​កាល​ពី​សប្តាហ៍​មុន​មក​។ ក៏​ប៉ុន្តែ ​លោក​បញ្ជាក់​ថា​ មិនមាន​សេចក្តី​រាយការណ៍​ណាមួយ​ពី​ការ​ដាច់​ចង្ហាន់​នៅ​ឡើយ​ទេ​។

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ការលើកឡើងរបស់លោក សេង សុមុនី៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI