កម្ពុជា-នយោបាយ

បោះឆ្នោតក្រុមប្រឹក្សាក្រុងបូកគោ៖ មានគណបក្សចំនួន៤ចូលរួមប្រកួតប្រជែង

លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គជប
លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គជប @RFI

ការចុះបញ្ជី​គណបក្ស​នយោបាយ ​និងបញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​សម្រាប់​ការបោះឆ្នោត​លើកទី១ ​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុងបូកគោ ​នៃខេត្តកំពត​ត្រូវបានបញ្ជប់​ហើយនៅថ្ងៃទី​១០ ខែឧសភានេះ​ ក្រោយ គ​ណៈកម្មាធិការ​ជាតិរៀបចំការបោះឆ្នោត​(គ.ជ.ប)​ ធ្វើការប្រកាស​ឲ្យគណបក្ស​នយោបាយ ​និងបេក្ខជន​ចុះបញ្ជី​ចូលរួម​កាលពី​ថ្ងៃទី​៦ខែឧសភា​កន្លងទៅ​។​  លោក​ ឌឹម សុវណ្ណារុំ​ សមាជិក​ និងជាអ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិរៀបចំការបោះឆ្នោត​ថ្លែងប្រាប់​វិទ្យុបារាំង​RFI​ មុននេះ​បន្តិចថា​ មានគណបក្ស​ចំនួន​៤ បានចុះឈ្មោះ​ចូលរួម​ប្រកួត​ប្រជែង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុងបូកគោនេះ​។ ​គណបក្សទាំង៤នេះ ​រួមមាន​ គណបក្ស​ប្រជាជន​កម្ពុជា ​គណបក្ស​សញ្ជាតិ​កម្ពុជា ​គណបក្ស​យុវជនកម្ពុជា​ និងគណបក្ស​ហ្វុនស៊ីនប៉ិច​។​ ក៏ប៉ុន្តែ​គណៈកម្មការ​រៀបចំ​ការបោះឆ្នោតខេត្តកំពត​ នឹងពិនិត្យ​សម្រេច​ជាក្រោយករណី​គណបក្សហ្វុន​ស៊ីនប៉ិច​ ដែលបាន​ដាក់ពាក្យចូលរួម​នៅថ្ងៃចុងក្រោយនេះ​។

ផ្សាយពាណិជ្ជកម្ម

រីឯនីតិវិធីបន្តយ៉ាងណានោះលោកឌឹម សុវណ្ណារុំ បញ្ជាក់បន្ថែមថា៖

សូមរំលឹកថា កាលពីខែមីនា ឆ្នាំ២០២១ រដ្ឋាភិបាលកម្ពុជា តាមរយៈអនុក្រឹត្យ លេខ៣៨. អនក្រ.បក បាន​សម្រេច​បង្កើត​តំបន់​បូកគោ​នៃ​ខេត្តកំពត​ ជា​ក្រុង​បូកគោថ្មី​ ដោយ​ត្រូវ​កាត់​យក​ឃុំ​ចំនួន​ ៣ ​ចេញ​ពី​ស្រុក​ទឹកឈូ ខេត្តកំពត គឺ​ឃុំ​បឹងទូក ឃុំ​កោះតូច និង​ឃុំ​ព្រែកត្នោត ដើម្បី​ឱ្យមាន​ភាពងាយស្រួល​ក្នុង​ការគ្រប់គ្រង និង​ការអភិវឌ្ឍ​ឱ្យ​កាន់តែ​មាន​ការរីកចម្រើន​បន្ថែមទៀត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI