កម្ពុជា-សេដ្ឋកិច្ច

អភិបាលរាជធានីភ្នំពេញ៖ បញ្ហាតវ៉ាថ្លៃបន្ទប់ជួលពលរដ្ឋតំបន់បិទខ្ទប់ ត្រូវបានដោះស្រាយ

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ © រដ្ឋបាលរាជធានីភ្នំពេញ

ប្រជាពលរដ្ឋ​រស់នៅ​តំបន់​បិទខ្ទប់​នៅរាជធានី​ភ្នំពេញ ​ម្សិលមិញ​ រួមគ្នា​តវ៉ា​អោយមាន​ការបញ្ចុះ​តម្លៃ​ឬលើកការបង់ថ្លៃ​បង់ផ្ទះជួល ​នាអំឡុងពេល​ដែលពួកគេ​បាត់បង់​ប្រាក់ចំណូល​ក្នុងស្ថានភាព​កូវីដ១៩នេះ​។ ​ការស្នើសុំនោះ ​បានធ្វើឡើង​តាមរយៈ​ញត្តិ​ផ្តិតមេដៃ​ដោយម្ចាស់​បន្ទប់ជួល​ចំនួន​ ១០០នាក់​ ស្នើទៅម្ចាស់ផ្ទះជួល​ ក្នុងសង្កាត់​ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ ​រាជធានីភ្នំពេញ​។ ​ទន្ទឹមគ្នានេះដែរ​ ពលរដ្ឋ​ជាច្រើន​នាក់ដែលរស់នៅ​តាមបណ្ដោយ​ផ្លូវវេងស្រេង ​ក៏បាន​ផ្ទុះការ​តវ៉ាទាមទារ​ឱ្យមាន​ដំណោះស្រាយ​ពាក់ព័ន្ធ​នឹងករណី​បង់ថ្លៃ​ផ្ទះជួល​ខ្លួនដែរ​។​ បញ្ហាថ្លៃ​តវ៉ាថ្លៃបន្ទប់ជួល​របស់​ពលរដ្ឋ​តំបន់​បិទខ្ទប់​  ត្រូវបាន​លោកអភិបាល​រាជធានីភ្នំពេញ ​ប្រាប់វិទ្យុបារាំង rfiថា ​ត្រូវបាន​ដោះស្រាយ ​ដោយមានការយោគយល់​ពីម្ចាស់ផ្ទះជួល​ធ្វើការ​បញ្ចុះតម្លៃ។

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ប្រសាសន៍លោក ឃួង ស្រេង៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI