កម្ពុជា-កូវិដ១៩

លោកស្រី យក់ សម្បត្តិ៖ កម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ស្រោចនៅតំបន់ក្រហមភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល

វ៉ាក់សាំងកូវីដ១៩ស៊ីណូវ៉ាក់(Sinovac)ចំនួន៥០ម៉ឺនដូសទៀត ដែលបានមកដល់កម្ពុជានាព្រឹកថ្ងៃទី១១នេះ
វ៉ាក់សាំងកូវីដ១៩ស៊ីណូវ៉ាក់(Sinovac)ចំនួន៥០ម៉ឺនដូសទៀត ដែលបានមកដល់កម្ពុជានាព្រឹកថ្ងៃទី១១នេះ © FB/SPMPage

ប្រទេស​កម្ពុជា​គ្រោងផែនការ​លទ្ធកម្ម​ក្នុងការទិញ​វ៉ាក់សាំង​សរុប​ចំនួន​២៦លានដូស​ សម្រាប់ចាក់ជូន​ប្រជាពលរដ្ឋ​ចំនួន​១៣លាននាក់​។​ ក៏ប៉ុន្តែ ​គិតចាប់តាំង​ពីខែកុម្ភៈ ​ឆ្នាំ២០២១​ មកទល់ពេលនេះ ​កម្ពុជា​ទើបតែមាន​វ៉ាក់សាំង​ប្រមាណជាង​ ៤,៥លានដូស​ ក្នុងនោះ​ជាប្រភេទ​វ៉ាក់សាំងចិន​ Sinopharm​ ដែលជា​ជំនួយ​របស់​រដ្ឋាភិបាលចិនចំនួន​ ១,៧លានដូស​ និងវ៉ាក់សាំង​ Sinovac​ ទិញពីចិន​ចំនួន ​២,៥លាន​ដូស។ ​ក្រៅពីនេះ ​កម្ពុជា​ក៏ទទួល​បាននូវជំនួយ​តាមកម្មវិធី​ Covac ​របស់​អង្គការ​សុខភាព​ពិភពលោក​ នូវថ្នាំវ៉ាក់សាំង​ប្រភេទ​ Astra Zeneca​ ចំនួន​ ៣២៤ ០០០ដូស​ផងដែរ​។​ ផ្តល់កិច្ចសម្ភាស​ដល់អ្នកសារព័ត៌មាន​ នៅព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ​នៅក្នុងឱកាស​ទទួលវ៉ាក់សាំង​ Sinovac​ ចំនួន៥០ម៉ឺនដូស​ នៅព្រឹកថ្ងៃអង្គារនេះ ​លោកស្រី ​យក់ សម្បត្តិ ​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ថ្លែងថា ​ចំពោះមុខ​ប្រទេស​កម្ពុជា​មានវ៉ាក់សាំង​គ្រប់គ្រាន់​ក្នុងការផ្តល់​ជូនប្រជាពលរដ្ឋ​នៅតំបន់​ក្រហម​នៃរាជធានីភ្នំពេញ ​និងខេត្តកណ្តាល​ ហើយវ៉ាក់សាំង​នឹងបន្តមកដល់​កម្ពុជា​ជាបន្តបន្ទាប់នៅថ្ងៃទី១៦​ និងថ្ងៃទី២៣​ ខែឧសភាខាងមុខ​។

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ការលើកឡើងរបស់លោកស្រី យក់ សម្បត្តិ៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI