កម្ពុជា-កូវីដ១៩

ការពារឆ្លងកូវីដ-១៩៖ ជនជាប់ឃុំមួយចំនួនត្រូវបានជន្លៀសចេញពីពន្ធនាគារខេត្តព្រះសីហនុទៅផ្ញើពន្ធនាគារខេត្តកំពត

លោក ​នុត សវនា ​អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ
លោក ​នុត សវនា ​អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ © សហការី

អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ ​នៅមិនទាន់​បញ្ជាក់ពីការ​រកឃើញ​ករណី​ឆ្លងថ្មី​បន្ថែមទៀត​នៅឡើយទេ​ ក្រោយពីអ្នកជាប់ឃុំ​ជាង៣០នាក់​ នៅក្នុង​ពន្ធនាគារ​ខេត្តព្រះសីហនុ ​បានឆ្លង​ជំងឺកូវីដ-១៩​ កាលពីសប្តាហ៍មុន​។ ​លោក នុត សវនា​ អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ ក្រសួងមហាផ្ទៃ ​បានប្រាប់វិទ្យុបារាំង​ RFI​ នៅថ្ងៃពុធនេះថា ​អគ្គនាយកដ្ឋាន​ បានដាក់វិធានការ​ដែលមានប្រសិទ្ធភាព​ភ្លាមៗ​ គឺវិធានការសុខាភិបាល​ និងវិធានការ​សន្តិសុខ​ ដោយញែកអ្នកជាប់ឃុំ​នៅខាងក្នុង​ពន្ធនាគារ​ជាច្រើនផ្នែក​ ដើម្បីឲ្យមានសុវត្ថិភាព​។ ​តាមលោក ​នុត សវនា​ បន្តថា​ ជនជាប់ឃុំ​មួយចំនួន​ ដែលងាយរងគ្រោះ ​ត្រូវបានផ្ទេរ​ពីពន្ធនាគារ​ពីខេត្តព្រះសីហនុ​ ទៅកាន់ពន្ធនាគារ​ខេត្តកំពត​ ខណៈអ្នកពាក់ព័ន្ធ​ដោយផ្ទាល់​ និងប្រយោល​ ត្រូវបាន​ក្រុមគ្រូពេទ្យ​យកសំណាក​ធ្វើតេស្ត​រកកូវីដ-១៩​ ជាបន្តបន្ទាប់​។

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់លោក នុត សវនា៖

សូមរំលឹកថា កាលពីថ្ងៃទី៨ ខែឧសភា រដ្ឋបាលខេត្ត​ព្រះសីហនុ​ ​តាមរយៈ​របាយការណ៍​ស្តីពីលទ្ធផល​នៃ​ការវិភាគ​វត្ថុ​សំណាក​រក​មេរោគ​កូវីដ-១៩​ បាន​រកឃើញ​មាន​ករណី​វិជ្ជមាន​ថ្មី​ នៅក្នុង​សហគមន៍​ចំនួន ១២៦ នាក់ ​ក្នុងនោះ ៣៤នាក់ ​រកឃើញ​នៅក្នុង​ពន្ធនាគារ​ខេត្ត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI