កម្ពុជា-សេដ្ឋកិច្ច

កម្ពុជាមិនទាន់មានលទ្ធភាពគ្រប់គ្រាន់កែច្នៃគ្រាប់ស្វាយចន្ទីនាំចេញទៅកាន់ទីផ្សារពិភពលោកទេ

ទិដ្ឋភាពនៃការរៀបចំផលិតផលគ្រាប់ស្វាយចន្ទី (រូបតំណាង)
ទិដ្ឋភាពនៃការរៀបចំផលិតផលគ្រាប់ស្វាយចន្ទី (រូបតំណាង) © Internet

លោក វេង សាខុន​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​នៅថ្ងៃព្រហស្បតិ៍​ទី១៣ ​ខែឧសភានេះ ​បានថ្លែងប្រាប់​វិទ្យុបារាំងអន្តរជា​តិ RFIថា​ កម្ពុជាមិនទាន់​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុងការកែ​ច្នៃផលិតផលគ្រាប់ស្វាយចន្ទី ​និងធ្វើការនាំចេញ​ទៅកាន់ទីផ្សារ​ពិភពលោក​នៅឡើយទេ ​គឺដោយសារ​ការដឹកជញ្ជូន​មានតម្លៃ​ខ្ពស់នៅឡើយ​។​ ការថ្លែងដូចនេះ​បន្ទាប់ពី​មានការលើកឡើងថា ​កម្ពុជា​គួរតែធ្វើការ​កែឆ្នៃគ្រាប់ស្វាយ​ចន្ទីដោយខ្លួនឯង​ ដោយពុំចាំ​បាច់នាំចេញ​ ឬផ្គត់ផ្គង់​គ្រាប់ស្វាយមិនទាន់​កែច្នៃទៅប្រទេសវៀតណាម​នោះឡើយ​។

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ប្រសាសន៍លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ដែលរៀបចំដោយ ហេង សុខនី៖

គួរជម្រាបជូនថា វៀតណាមគឺជាប្រទេសលេខ១ហើយ ខាងកែច្នៃគ្រាប់ស្វាយចន្ទី និងនាំចេញទៅទូទាំងពិភពលោក ខណៈដែលកម្ពុជាគឺជាអ្នកផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីមិនទាន់កែច្នៃទៅប្រទេសវៀតណាម។  ក្នុងនោះកម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ៦០% នៃចំនួននាំចូលគ្រាប់ស្វាយចន្ទីរបស់វៀតណាមសរុប១,២លានតោន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI