កម្ពុជា-សារព័ត៌មាន

ត្រីមាសទី១ក្នុងឆ្នាំនេះ ក្រសួងព័ត៌មានរកឃើញការប្រឌិតព័ត៌មានក្លែងក្លាយចំនួនជាង៥០០​ករណី

ព័ត៌មានក្លែងក្លាយ (រូបតំណាង)
ព័ត៌មានក្លែងក្លាយ (រូបតំណាង) © Internet

គិតត្រឹមត្រីមាសទី១​ក្នុងឆ្នាំ២០២១ ​គណៈកម្មការ​តាមដាន​ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​របស់​ក្រសួង​ព័ត៌មាន​ បាន​រកឃើញមាន​ការប្រឌិតព័ត៌មាន​ក្លែងក្លាយ​ចំនួន ៥២៥ករណី​ ដែល​បានកើតមាន​នៅក្នុងប្រទេស​កម្ពុជា​។​ ការប្រឌិត​ព័ត៌មាន​ទាំងនេះ​ច្រើនតែ​ធ្វើឡើង​នៅតាមបណ្តាញ​សង្គម​Facebook Youtube ​និង​ Tik ToK​។ ​លោក​ ផុស សុវណ្ណ ​អនុប្រធាន​អចិន្រ្តៃយ៍​នៃគណៈកម្មការ​តាមដាន​ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​របស់ក្រសួងព័ត៌មាន​ បានអះអាងថា ​អ្នកប្រឌិត​ព័ត៌មាន​ទាំងអស់នេះ ​គឺត្រូវបានអប់រំណែនាំ ​ធ្វើកិច្ចការ​ និងខ្លះទៀតត្រូវបាន​កសាង​សំណុំរឿង​ទៅកាន់​តុលាការ​។

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ការលើកឡើងរបស់លោកផុស សុវណ្ណ៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI