កម្ពុជា-សេដ្ឋកិច្ច

ក្រសួងសេដ្ឋកិច្ច៖ ថវិកាដោះស្រាយវិបត្តិកូវីដ១៩ និងស្តារសេដ្ឋកិច្ចឡើងវិញមិនមានសញ្ញាប្រកាសអាសន្នទេ

ក្រដាសប្រាក់រៀលខ្មែរ
ក្រដាសប្រាក់រៀលខ្មែរ © Internet

លោកមាស សុខសេនសាន​ អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ​ បានអះអាង​នៅថ្ងៃពុធ​ទី០៩ ​មិថុនា​នេះថា កម្ពុជា​នៅមិនទាន់មាន​សញ្ញាណណាមួយ​ដែលនឹងប្រកាស​អាសន្ន​ ចំពោះការចំណាយ​ថវិកាជាតិ​នោះទេ​។​ ថវិកាជាតិ​ឆ្នាំ២០២១​ ចំនួនជាង១ពាន់​លានដុល្លារ​ ដែលគិតមកទល់ពេលនេះ​ កម្ពុជា​បានចំណាយ​អស់​ជាង​៣២២លានទៅ​ហើយនោះ​គឺក្នុងគម្រោង​ចំណាយ​ថវិកា​ជាតិនៅឡើយ​។

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ការលើកឡើងរបស់លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំដោយ ហេង សុខនី៖

គួររម្លឹកជូនថា គម្រោងថវិកាជាតិប្រមាណជាង១ពាន់លានដុល្លារក្នុងឆ្នាំ២០២១នេះ នឹងត្រូវចំណាយលើមុខព្រួញសំខាន់ៗដែលមាន ទី១. ការប្រយុទ្ធប្រឆាំងកូវីដ១៩ ទី២.  ការរក្សាលំនឹងជីវភាពពលរដ្ឋ ទី៣.ការជួយអស់ពីលទ្ធភាពឱ្យអ្នកធុរកិច្ចរស់ឡើងវិញបាន  និងទី៤. ការរក្សាបាននូសន្តិសុខសណ្តាប់ធ្នាប់ និងស្ថេរភាពសង្គម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI