កម្ពុជា-សេដ្ឋកិច្ច

លោក ឃុន ថារ៉ូ៖ ការបញ្ឈប់បុគ្គលិកជាង១ពាន់នាក់របស់ក្រុមហ៊ុនណាហ្គាវើលដ៏ គឺជាការរំលោភធ្ងន់ធ្ងរសេរីភាពសហជីព

អគារកាស៊ីណូ ណាហ្គាវើលដ៍
អគារកាស៊ីណូ ណាហ្គាវើលដ៍ © NagaWorld

ក្រុមអង្គការ​សមាគម​ចំនួនជាង៧០​ នៅថ្ងៃទី១០ ​ខែមិថុនានេះ ​បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ​ សម្តែង​ការសោកស្តាយ​ពីចេតនា​ប៉ុនប៉ងរំលាយ​រចនាសម្ព័ន្ធសហជីព​ និងគម្រោង​កាត់បន្ថយ​កម្មករនិយោជិត​ដោយមិនសមហេតុផល ​នៅក្នុងក្រុមហ៊ុន​ណាហ្គាវើលដ៏​។​ សេចក្តីថ្លែងការណ៍រួមនេះ ​ធ្វើឡើង ​ក្រោយពីក្រុមហ៊ុន​បើកល្បែងស៊ីសង ​កាស៊ីណូណាហ្គា ​កាលពីខែមេសាកន្លងទៅ​ បានប្រកាស​កាត់បន្ថយ​បុគ្គលិកជាង​១០០០នាក់​ នៅអំឡុងពេល​នៃការរាតត្បាត​ជំងឺកូវីដ-១៩​ ដែលក្នុងនោះ​មួយចំនួន​ជាសកម្មជន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុនណាហ្គាវើលដ៏។ លោក ឃុន ថារ៉ូ អ្នក​គ្រប់​គ្រង​កម្ម​វិធី​ការ​ងារ​ នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស (សង់ត្រាល់) ថ្លែងឲ្យដឹងថា​វាជាចំណាត់ការ​ដែលរំលោភធ្ងន់ធ្ងរ​លើសេរីភាព​សហជីព​។​ លោកថា ​ហេតុផល​របស់​ក្រុមហ៊ុន​មិនអាចទទួលយកបាន​ ទេដោយសារ​អាជីវកម្ម​របស់ណាហ្គាវើល​ដ៏រីកចំរើន​ និងមានប្រាក់ចំណេញ ​ដែលកើតចេញ​ពីការប្រឹងប្រែង​របស់បុគ្គលិក​។

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ការលើកឡើងរបស់លោក ឃុន ថារ៉ូ៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI