កម្ពុជា-សង្គម

លោក វ៉ាត់ ចំរើន៖ កម្ពុជានៅតែប្រកាន់ជំហររៀបចំស៊ីហ្គេមឆ្នាំ២០២៣ ទោះវៀតណាមចង់លើកពេលក៏ដោយ

កីឡាមួយក្នុងចំណោមកីឡាច្រើនទៀតនៃកីឡាស៊ីហ្គេម
កីឡាមួយក្នុងចំណោមកីឡាច្រើនទៀតនៃកីឡាស៊ីហ្គេម © សហការី

ប្រទេសកម្ពុជា​មិនគាំទ្រ​ចំពោះសំណើរ​សុំ​ពិចារណា​លើក​ពេលរៀបចំការ​ប្រកួត​កីឡាអាស៊ីអាគ្នេយ៍ ​ហៅកាត់ថា (Sea Games)​នៅចុងឆ្នាំ​២០២១នេះ ​ទៅឆ្នាំ២០២២ទេ​ ដោយហេតុថា​ វានឹងមាន​ផលប៉ះពាល់​មួយ​ចំនួន ​ដល់ការរៀបចំ​ស៊ីហ្គេម​​របស់កម្ពុជា​ជាលើកដំបូង​នៅឆ្នាំ២០២៣​។​ នេះបើតាមលោក​ វ៉ាត់ ចំរើន​ រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ ​និងជាអគ្គលេខាធិការ​គណៈកម្មា​ធិការជាតិអូឡាំពិក​កម្ពុជា​។ ​ប្រទេសវៀតណាម ​បានដាក់​លិខិត​ស្នើសុំយោបល់​ទៅកាន់គណៈកម្មាធិការ​កីឡាអាស៊ី ​អាគ្នេយ៍ ​ដើម្បី​ឲ្យប្រទេសជា​សមាជិក​ពិចារណា​ចំពោះបំណង​ចង់លើកពេលការ​ប្រកួត​ស៊ីហ្គេម​ឆ្នាំ២០២១ ​ទៅពេលក្រោយ​។ ​ ផ្តើមចេញពី​បញ្ហានេះ ​គណៈអចិន្ត្រៃយ៍​នៃសហព័ន្ធកីឡាអាស៊ី ​អាគ្នេយ៍ ​កាលពីថ្ងៃពុធ​ម្សិលមិញ​ បានបើកកិច្ចប្រជុំមួយ​ ដោយបានដាក់​សេណារីយោចំនួន៣ ​ដល់ប្រទេស​វៀតណាម​ យកទៅពិចារណាវិញ​។ សេណារីយោទី១​ គឺរក្សា​កាលបរិច្ឆេទ​​ឆ្នាំ​២០២១​ដដែល ​សេណារីយោទី២​ លើកពេល​ទៅឆ្នាំ២០២២ ​និងសេណារីយោទី៣​ គឺសុំលើកពេល​ទៅដល់ឆ្នាំ​២០២៥ ​ឬ២០២៧​។ ​ក៏ប៉ុន្តែលោក​ វ៉ាត់ ចំរើន ​បញ្ជាក់ថា​ការលើកពេល​របស់វៀតណាម​ទៅឆ្នាំ២០២៥​ ឬ២០២៧ ​ឬ២០២៩​ លុះត្រាតែ​មានការផ្តល់សិទ្ធិ​ពីប្រទេសដទៃ​ផងដែរ ​ដែលឆ្នាំទាំងអស់នេះ​ ត្រូវវេនប្រទេសថៃ​ ប៊្រុយណេ​ ឡាវ ​ជាអ្នករៀបចំ​។

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ការលើកឡើងរបស់ លោក វ៉ាត់ ចំរើន៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI