កម្ពុជា-កូវិដ១៩

កូវីដ១៩៖ ក្រសួងអប់រំមិនទាន់បញ្ជាក់ពីការបើកសាលារៀនឡើងវិញ ទោះបីមានការស្នើសុំពីភាគីពាក់ព័ន្ធ

សកម្មភាពសិក្សារបស់សិស្សសាលា​ឯកជន (រូបតំណាង)
សកម្មភាពសិក្សារបស់សិស្សសាលា​ឯកជន (រូបតំណាង) © Internet

ក្រសួងអប់រំ ​យុវជន និងកីឡា ​នឹងប្រជុំពិភាក្សាជាមួយ​គ្រឹះស្ថានអប់រំ​ឯកជន​ និងភាគីពាក់ព័ន្ធ ​បន្ទាប់ពីគ្រឹះស្ថាន​អប់រំឯកជន​ស្នើឱ្យមានការបើកដំណើរការ​សាលារៀន​ទូទាំង​ប្រទេសឡើងវិញ​។ ​នេះគឺជាការ​បញ្ជាក់ពី​អ្នកនាំពាក្យក្រ​សួងអប់រំ​ លោក រស់ សុវាចា​ប្រាប់វិទ្យុបារាំង​នៅថ្ងៃព្រហស្បតិ៍​ទី១៧ មិថុនានេះ ​បន្ទាប់ពីគ្រឹះស្ថានអប់រំឯកជន​ជាង ១០០ស្ថាប័ន​នៅទូទាំងប្រទេស ​បានដាក់សំណើរ​ស្នើសុំឱ្យបើក​សាលារៀន​ឡើងវិញ​ បន្ទាប់ពីបិទមិនកំណត់​ពេលដោយសារ​ជំងឺកូវីដ១៩​។​

ផ្សាយពាណិជ្ជកម្ម

ចំណែកអង្គការ UNICEF និងតំណាងអង្គការសុខភាពពិភពលោក នៅក្នុងអត្ថបទរួម នាថ្ងៃពុធម្សិលមិញ បានអះអាងថា ការបើកសាលារៀនឡើងវិញ មិនអាចពន្យាពេលបន្តទៀតទេ។ តាម UNICEF និង WHO ការបិទទ្វារសាលារៀនយូរពេក បានបង្កផលប៉ះពាល់យ៉ាងច្រើន ដល់កុមារទាំងលើសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្តរបស់ពួកគេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI