កម្ពុជា-អប់រំ

សមាគមគ្រូបង្រៀនឯករាជ្យបារម្ភពីគុណភាពអប់រំចំពោះការប្រលងបាក់ឌុបឆ្នាំ២០២០-២០២១

លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ
លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ © សហការី

ក្រសួងអប់រំ​ យុវជន ​និងកីឡា ​កាលពីថ្ងៃព្រហស្បតិ៍​ម្សិលមិញ ​បានចេញនូវ​សេចក្តីសម្រេច​ពីការកំណត់​ពេលវេលា​និងរបៀបរៀបចំ​នៃការប្រលង​សញ្ញាប័ត្រមធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ២០២០-២០២១ ​ដែលកំណត់យកថ្ងៃទី២៥​ខែតុលាឆ្នាំ២០២១​ខាងនេះ ​ជាកាលបរិច្ឆេទប្រឡង​។ ​លោកស្រី ​អ៊ុក ឆាយ៉ាវី​ ប្រធានសមាគមគ្រូបង្រៀនកម្ពុជា​ឯករាជ្យ ​បានប្រាប់វិទ្យុបារាំងអន្តរជាតិ​នៅល្ងាចថ្ងៃសុក្រនេះថា ​សមាគមគ្រូបង្រៀន​កម្ពុជាឯករាជ្យ​ ស្វាគមន៍ចំពោះ​ការកំណត់ពេលវេលា​ជាក់លាក់ដើម្បីឲ្យ​សិស្សានុសិស្ស​បានត្រៀមខ្លួន។ ​ក៏ប៉ុន្តែបើមើលពីគុណភាព​អប់រំវិញ​ លោកស្រី អ៊ុក ឆាយ៉ាវី ​ថាមិនទាន់អាចទទួលយក​បានទេ ដោយសារ​ការរៀនសូត្រ​កន្លងមកនេះ ​គឺសិស្សានុសិស្ស​ប្រតិបត្តិ​តាមប្រព័ន្ធអនឡាញ​ ហើយសិស្សមួយចំនួន​ក៏មិនមានលទ្ធភាព​រៀនសូត្រតាមប្រព័ន្ធអនឡាញ​នេះដែរ។

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ការលើកឡើងរបស់លោកស្រី អ៊ុក ឆាយ៉ាវី៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI