កម្ពុជា-កូវីដ១៩

លោក ហ៊ុន សែន ត្រូវ​ធ្វើ​ចត្តាឡីស័ក​១៤​ថ្ងៃក្រោយ​ពេល​ពាក់ព័ន្ធ​ជាមួយ​អ្នក​ជំងឺ​កូវីដ​១៩ដោយ​ប្រយោល

លោក ហ៊ុន សែន នាយករដ្ឋ​មន្ដ្រី​កម្ពុជា
លោក ហ៊ុន សែន នាយករដ្ឋ​មន្ដ្រី​កម្ពុជា © SPM

លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន បាន​ប្រកាស​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក នា​ល្ងាច​ថ្ងៃ​សៅរ៍​ទី​១៩​មិថុនា​នេះ​ថា លោក​មាន​ជាប់​ពាក់ព័ន្ធ​ដោយ​ប្រយោល​ជាមួយ​អ្នក​ជំងឺ​កូវីដ​១៩។ ការណ៍​នេះ ​តម្រូវ​ឲ្យ​លោក​ត្រូវ​ដាក់​ខ្លួន​ឯង​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​រយៈ​ពេល​១៤​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៩​មិថុនា​នេះ រហូត​ដល់​ថ្ងៃ​ទី​០៣​ខែ​កក្កដា​ខាង​មុខ​។

ផ្សាយពាណិជ្ជកម្ម

ដោយ​សារ​តែ​ត្រូវ​ធ្វើ​ចត្តាឡីស័ក លោក​បាន​សម្រេច​លុប​ចោល​កម្មវិធី​ជួបជុំ​ដែល​បាន​គ្រោង​ទុក​ទាំង​អស់ ក្នុង​នោះ​រួម​មាន​ទាំង​ជំនួប​ជាមួយ​រដ្ឋ​មន្ដ្រី​ការបរទេស​អង់គ្លេស។ រដ្ឋមន្ដ្រី​ការ​បរទេស​អង់គ្លេស ដែល​នឹងមក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​២២​មិថុនា​សម្រាប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ ហើយ​គ្រោង​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៣​ខែ​មិថុនា​។

យ៉ាង​ណា​ក៏​ដោយ លោក​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​សង្កត់​ធ្ងន់​ថា លោក​នឹង​នៅ​តែ​បន្ត​ធ្វើ​ការ​ជាមួយ​គ្រប់​ស្ថាប័ន​ដូច​ដើម​ដដែល ដោយ​ប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា ដូច​ជា​ការ​ប្រជុំ​តាម​កម្មវិធី​វីដេអូ Zoom ជា​ដើម​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI