កម្ពុជា-កូវិដ១៩

អ្នកនាំពាក្យ៖ការមិនបង្ហាញតួលេខអ្នកឆ្លងកូវីដ១៩ថ្មីនៅភ្នំពេញ ព្រោះចង់ឱ្យពលរដ្ឋប្រុងប្រយ័ត្នគ្រប់ពេល និងគ្រប់ទីតាំង

ក្រុមគ្រូពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩ (រូបតំណាង)
ក្រុមគ្រូពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩ (រូបតំណាង) © Internet

មួយរយៈ​ចុងក្រោយនេះ ​ក្រសួងសុខាភិបាល​កម្ពុជា​ និងអាជ្ញាធរ​រាជធានី​ភ្នំពេញ​មិនបានបង្ហាញ​ពីតួលេខ​អ្នកឆ្លងជំងឺ​កូវីដ១៩ថ្មី​ និងទីតាំងឆ្លងថ្មី​នៅក្នុងរាជធានីភ្នំពេញ​លម្អិតដូចលើកមុនៗឡើយ​។​ ត្រង់ចំណុចនេះ ​លោកស្រី ឱ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បានអះអាង​ប្រាប់វិទ្យុបារាំងអន្តរជាតិ​នៅរសៀលថ្ងៃចន្ទ​នេះថា ដោយសារតែ​ក្រសួងចង់ឱ្យប្រជាពលរដ្ឋ​នៅក្នុងរាជធានីភ្នំពេញ​ត្រូវចេះប្រុងប្រយ័ត្ន​ និងការពារខ្លួនគ្រប់ពេល​ និងគ្រប់ទីកន្លែងទាំងអស់​ដែលខ្លួនចង់ទៅ​។​ ជាមួយគ្នានេះ​ លោកស្រី ឱ វណ្ណឌីន ​ក៏បានអំពាវនាវជាថ្មី​ទៀតឱ្យប្រជាពលរដ្ឋ​ទាំងអស់បន្ត​ និងបង្កើនការការពារ​ និងកុំភ្លេចខ្លួនពីជំងឺកូវីដ១៩​ឱ្យសោះ។

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ការអះអាងរបស់លោកស្រី ឱ វណ្ណឌីន៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI