កម្ពុជា-នយោបាយ

គណៈកម្មាធិការអចិន្ត្រៃយ៍សភា នឹងប្រជុំនៅថ្ងៃស្អែកដាក់របៀបវារៈបោះឆ្នោតផ្តល់ការទុកចិត្តលោក ប្រាជ្ញ ច័ន្ទ

កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍កាលពីឆ្នាំកន្លងទៅ
កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍កាលពីឆ្នាំកន្លងទៅ © Internet

រដ្ឋសភា​ នឹង​បើក​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ​នៅថ្ងៃ​អង្គារ​ស្អែក​នេះ ដើម្បី​កំណត់​របៀប​វារៈដាក់​ចូល​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​​នៅពេល​ខាងមុខ។ របៀបវារៈ​​សំខាន់​ដែល​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ​នៃរដ្ឋសភា​ត្រូវ​កំណត់​នោះ គឺការ​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​ដល់ លោក ប្រាជ្ញ ច័ន្ទ បេក្ខភាព​ប្រ​ធាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត(គ.ជ.ប) ជំនួស​លោក ស៊ិក ប៊ុនហុក។ នេះ​បើតាម ​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ ​នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។

ផ្សាយពាណិជ្ជកម្ម

សូមអញ្ជើញការពន្យល់របស់ លោក ឡេង ប៉េងឡុង ដែលរៀបចំជូនដោយអ៊ឹង ប៊ុនថន៖

គួរបញ្ជាក់ថា លោក ប្រាជ្ញ ច័ន្ទ ជា​អតីត​អភិបាលខេត្ត​បាត់ដំបង និងខេត្តត្បូងឃ្មុំ។ បន្ទាប់ពីដល់​អាយុចូល​និវត្តន៍ក្នុង​មុខងាររ​ដ្ឋបាល លោកបានក្លាយជាមន្ត្រី​ក្រប​ខណ្ឌនយោបាយ ដោយមានតួនាទីរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ ប៉ុន្តែ​ក្រោយ​បោះឆ្នោត​២០១៨ លោក ប្រាជ្ញ ច័ន្ទ ជាប់ជាតំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ។

 

នៅក្នុង​រដ្ឋសភា លោកមាន​តួ​នា​ទី ​ជា​ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស ទទួល​ពាក្យបណ្ដឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា។ លោកត្រូវបានរំពឹងថានឹងលាលែងពីការងារបច្ចុប្បន្នមុនពេលចូលកាន់តំណែងថ្មីជាប្រធានគ.ជ.ប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI