កម្ពុជា-សេដ្ឋកិច្ច

សហជីពវិស័យកាត់ដេរ ឯកភាពគ្នាធ្វើការចរចាជាមួយនិយោជក ដើម្បីតម្លើងប្រាក់ឈ្នួលកម្មករឆ្នាំ២០២២

កម្មករដែលធ្វើការនៅរោងចក្រ
កម្មករដែលធ្វើការនៅរោងចក្រ © សហការី

ភាគីសហជីព​បានចាប់ផ្តើម​ជួបប្រជុំ​គ្នាហើយកាលពី​សប្តាហ៍មុន​ ដើម្បីជជែក​អំពីការស្នើសុំ​តម្លើងប្រាក់ឈ្នួល​អប្បបរមា​ដល់កម្មករ​ និយោជិត​ នៃវិស័យវាយនភណ្ឌ​កាត់ដេ​រ និងផលិតស្បែកជើង​សម្រាប់ឆ្នាំ ២០២២។​ លោក អាត់ ធន់ ប្រ​ធានសហភាព​ការងារ​កម្ពុជា ​ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI​ នៅថ្ងៃនេះ ថា ​យោងតាម​កិច្ចព្រមព្រៀង​រវាងភាគីពាក់ព័ន្ធ​នៃវិស័យ​កាត់ដេរ​ កាលពីឆ្នាំ ​២០១៤ ​ភាគីទាំងអស់​ត្រូវមាន​ការចរចាគ្នា​តម្លើងប្រាក់ឈ្នួល​ដល់កម្មករ​ និយោជិត​ ជារៀងរាល់ឆ្នាំ​ ដោយផ្អែកទៅលើ​ទឡ្ហីករណ៍​ចំនួន៧​។​ តាមលោក អាត់ ធន់ ​ភាគីសហជីព​ឆ្លងតាមរយៈកិច្ច​ប្រជុំ ​បានឯកភាពគ្នា​ថានឹងត្រូវ​ធ្វើការ​ចរចា ជាមួយ​តំណាង​និយោជក​ និងរដ្ឋាភិបាល​ បើទោះណា​ជាប្រទេស​កម្ពុជា​កំពុងស្ថិតនៅក្នុង​ស្ថានភាព​នៃការរាតត្បាត​ជំងឺកូវីដ-១៩​ ក៏ដោយ​។​