កម្ពុជា-កូវិដ១៩

កូវីដ១៩៖ ព្រះសង្ឃនៅទូទាំងប្រទេសប្រមាណជាង២០០អង្គមានវិជ្ជមានកូវីដ១៩

ព្រះសង្ឃនិមន្តបិណ្ឌបាតតាមផ្ទះពលរដ្ឋកាលពីថ្ងៃទី១៥មីនាកន្លងទៅ
ព្រះសង្ឃនិមន្តបិណ្ឌបាតតាមផ្ទះពលរដ្ឋកាលពីថ្ងៃទី១៥មីនាកន្លងទៅ AP - Heng Sinith

គិតមកត្រឹមថ្ងៃទី២០​ កក្កដានេះ ​នៅទូទាំង​ប្រទេស​មានព្រះសង្ឃ​ប្រមាណជាង​ ២០០អង្គ​ហើយ ​ដែលមានវិជ្ជមាន​កូវីដ១៩​ ក្នុងនោះមាន​ ២អង្គ​ បានសុគត​ដោយជំងឺ​កូវីដ១៩​។ ​នេះបើតាម​ការថ្លែងឱ្យដឹង​ពីលោកសេង សុមុនី ​រដ្ឋលេខាធិកា​រ និងជាអ្នកនាំពាក្យ​ក្រសួង​ធម្មការ​ និងសាសនា​នៅថ្ងៃអង្គារ​ ទី២០នេះ។ ​ការថ្លែងឡើង​យ៉ាងដូច្នេះ ​បន្ទាប់ពី​មានករណី​វិជ្ជមានកូវីដ១៩​កើនឡើង​កាន់តែច្រើន​នៅតាមវត្ត​ក្នុងរាជធានី​ភ្នំពេញ ​ដែលមានដូចជា​ វត្តស្ទឹងមានជ័យ​ វត្តមហាមន្រ្តី ​វត្តទួលទំពូង​ និងវត្តបុទុម​វត្តីដែ​លបានរកឃើញ​អ្នកឆ្លង​កូវីដ១៩​ ចំនួន២០អង្គ-នាក់​ទៀត។ នៅចំពោះមុខ​ការទប់ស្កាត់​ការឆ្លងរាលដាល​ជំងឺកូវីដ១៩នេះ ​ក្រសួង​ធម្មការ​ និងសាសនា​ បានកំពុងធ្វើ​សកម្មភាព​អប់រំផ្សព្វផ្សាយ​ពីផលប៉ះពាល់​កូវីដ១៩​ទៅគ្រប់វត្ត​ទាំងអស់នៅទូទាំងប្រទេស​។

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ការលើកឡើងរបស់ លោកសេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនាដែលរៀបចំដោយហេង សុខនីដូចតទៅ៖

គួររំឭកជូនថា មូលហេតុនៃការឆ្លងរាលដាលកូវីដ១៩ចូលទៅក្នុងវត្តអារាមនេះ មិនទាន់មានការកំណត់មុខសញ្ញាជាក់លាក់នោះឡើយ ពីព្រោះម្យ៉ាងករណីខ្លះអាចឆ្លងពីសិស្សដែលស្នាក់នៅជាមួយលោកនាំយកកូវីដមកពីក្រៅ និងពីព្រោះម្យ៉ាងទៀតអាចមកពីពុទ្ធបរិស័យចំណុះជើងវត្ត ហើយអាចមកពីព្រះសង្ឃផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI